Nicki Minaj បង្ហាញខ្លួនលើកដំបូង ក្រោយបាត់មុខប៉ុន្មានខែ
- 2018-04-05 07:15:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nicki Minaj បង្ហាញខ្លួនលើកដំបូង ក្រោយបាត់មុខប៉ុន្មានខែ
ចន្លោះមិនឃើញ
កាលពីថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨ តារាចម្រៀង Nicki Minaj បានបង្ហាញវត្តមានជាសាធារណៈជាលើកដំបូង បន្ទាប់ពីបាត់មុខអស់រយៈពេលប៉ុន្មានខែមកនេះ។
តារាចម្រៀងរូបនេះ បានដើរក្រៅដោយមិនមានផាត់មុខ ព្រមទាំងពាក់អាវ និងស្លៀកខោខោវប៊យពណ៌ខ្មៅ អមជាមួយនឹងអង្គរក្សការពារនាងម្នាក់ធ្វើដំណើរចាកចេញពីទីក្រុង Los Angeles។
ម្ចាស់បទ "Starship” រូបនេះបាននិយាយថាអវត្តមានមួយរយៈនេះ ដោយសារនាងជាប់ធ្វើការផលិតអាល់ប៊ុមថ្មី។
គួររម្លឹកដែរថា Nicki បានបាត់មុខ ក្រោយពីទទួលបានមតិរិះគន់លើរូបភាពរបស់នាងលើក្របទស្សនាវដ្ដី Paper Magazine ថាមានលក្ខណៈមិនសមរម្យ និងដើម្បីចង់បានប្រជាប្រិយភាពដូចតារាទូរទស្សន៍ Kim Kardashian៕
ចុចអាន៖