Nicki Minaj ទៅពន្ធនាគារមើលបងប្រុសខ្លួនជាលើកដំបូង
- 2017-11-17 08:43:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nicki Minaj ទៅពន្ធនាគារមើលបងប្រុសខ្លួនជាលើកដំបូង
ចន្លោះមិនឃើញ
តារាចម្រៀង Nicki Minaj បានទៅសួរសុខទុក្ខបងប្រុសរបស់នាងនៅក្នុងគុកជាលើកដំបូងបន្ទាប់ពីលោក Jelani Maraj ដែលត្រូវជាបងនាងបានចាប់ខ្លួនពីបទរំលោភកូនស្រីចុងរបស់ខ្លួន។
ប្រភពព័ត៌មានបានឲ្យដឹងថាតារាចម្រៀងស្រីរូបនេះបានផ្ដាច់ការទាក់ទងជាមួយបងប្រុសរបស់នាងចាប់តាំងពីលោកជាប់ចោទពីបទឧក្រិដ្ឋនេះមកម្ល៉េះ។ ដោយឡែកនេះជាលើកទីមួយហើយដែលនាងទៅជួបបងប្រុស ដោយសារតែចង់បំពេញបំណងម្ដាយរបស់នាងដែលចង់ជួបមុខកូនប្រុស។
បើតាមវិបសាយ TMZ បានឲ្យដឹងថាម្ចាស់បទ “Starship” រូបនេះបាននាំម្ដាយរបស់នាងទៅកាន់ពន្ធនាគារ Nassau County ដែលស្ថិតនៅទីក្រុង New York កាលពីសប្ដាហ៍មុន។
លោក Jelani Maraj បានប្រព្រឹត្តិអំពើល្មើសច្បាប់មួយ និងបានជាប់ចោទពីបទរំលោភកូនចុងរបស់លោកតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ តែសម្រេចដាក់ទោសលោកជាផ្លូវការនៅថ្ងៃទី ១៤ ខែធ្នូខាងមុខនេះ៕
ចុចអាន៖ រឿងធំហើយ បងរបស់ Nicki Minaj ប្រឈមជាប់គុក ២៥ឆ្នាំ ពីបទរំលោភក្មេង