រឿង​ធំ​ហើយ បងរបស់​ Nicki Minaj ប្រឈមជាប់​គុក ២៥​ឆ្នាំ​ ពីបទរំលោភក្មេង

  • 2017-11-10 09:59:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ដ៏​ក្ដៅ​គគុក​កំពុង​ផ្ទុះ​ឡើង​ ទាក់ទង​នឹង​បង​ប្រុស​របស់​តារា​ចម្រៀង Nicki Minaj លោក​ Jelani Maraj ដែលកំពុង​ជាប់​ពាក់ព័ន្ធ​ករណី​រំលោភ​កូន​ស្រី​ចុង​របស់​ខ្លួន។

លោក Jelani Maraj អាយុ ៣៨ ឆ្នាំ ដែល​ត្រូវ​ជា​បង​ប្រុស​របស់​តារា​ចម្រៀង​ Nicki Minaj នោះ​ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​រំលោភ​បំពាន​លើ​កូន​ស្រី​ចុង​របស់​ខ្លួន។ ដោយសារ​នេះ​ ជា​បទ​ល្មើស​ដ៏​ធ្ងន់ធ្ងរ​មួយ​ ដូចនេះ​លោក​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២៥ ឆ្នាំ។

ជាក់ស្ដែង​ បច្ចុប្បន្ន​សំណុំ​រឿង​ក្ដី​រាប់​ខែ​មក​នេះ​ត្រូវ​បាន​បញ្ចប់​​ហើយ​ កាល​ពី​ម្សិល​មិញ​ ដោយ​ក្រុម​ប្រឹក្សា​តុលាការ​បាន​សម្រេច​កាត់​ទោស​លោក Jelani Maraj ទៅ​តាម​ផ្លូវ​ច្បាប់។ នេះ​បើ​តាម​វិបសាយ Newsday។

ចំពោះ​បង​ប្រុស​របស់​តារា​ចម្រៀង​ Nicki មិន​បាន​បញ្ចេញ​អាកប្បកិរិយា​អ្វី​ទាំង​អស់​ នៅ​ពេល​ដែល​សាល​ក្រម​​ប្រកាស​ឲ្យ​ជាប់​ពន្ធនាគារ​នៅ​ Nassau County ក្នុង​តំបន់​ Meadow ខាង​កើត ក្នុង​រដ្ឋ​ New York សហរដ្ឋអាមេរិក។ លោក​នឹង​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​នៅ​ថ្ងៃ​ទី​ ១៤ ខែ​ធ្នូ​ខាង​មុខ​នេះ។

វា​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ទេ ​ដែល​មនុស្ស​ប្រុស​ម្នាក់​នេះ​ហ៊ាន​ធ្វើ​អំពើ​ទាំង​នេះ​លើ​ក្មេង​ស្រី​អាយុ ១១ ឆ្នាំ​នោះ។ ប៉ុន្តែ​បើ​តាម​ប្អូន​ប្រុស​របស់​ក្មេង​ស្រី​រង​គ្រោះ​ ដែល​ត្រូវ​ជា​សាក្សី​ផ្ទាល់​ភ្នែក​បាន​ប្រាប់​ថា រូប​គេ​បាន​ឃើញ​លោក Jelani នៅ​ពី​លើ​បង​ស្រី​ខ្លួន។ នេះ​បើ​តាមវិបសាយ Uproxx។

ក្មេង​ប្រុស​ដដែល​​អះ​អាង​ទៀត​ថា​លោក Jelani បាន​ធ្វើ​ទារុណ​កម្ម​គេ​ដោយ​ទះ​កំផ្លៀង​ និង​គំរាម​ឲ្យ​បិត​មាត់​ថែម​ទៀត​ផង។ ​យ៉ាង​ណាក្ដី​ អាថ៌​កំបាំង​នេះ​រក្សា​មិន​បាន​យូរ​ទេ។ នៅ​អំឡុង​ពេល​កាត់​ក្ដី ក្មេង​ស្រី​ជន​រង​គ្រោះ​បាន​និយាយ​ថា​ឪពុក​ចុង​ខ្លួន បាន​លួង​លោម​នាង​ និង​បាន​ហៅ​ថា​ជា “កូន​តុក្កតា”។ នាង​បន្ថែម​ទៀត​ថា​ បុរស​ម្នាក់​នេះ​ នឹង​ធ្វើ​បាប​រូប​នាង​បើ​សិន​ជា​នាង​មិន​យល់​ព្រម​​តាម​អ្វី​ដែល​លោក​ចង់​បាន​។

ជាក់ស្ដែង​នៅ​ទី​បំផុត នាង​បាន​​សារភាព​គ្រប់​យ៉ាង​នៅ​ពេល​ដែល​និយាយ​ជាមួយ​ក្រុម​ប្រឹក្សា​របស់​សាលា​រៀន​នាង​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៥។ រីឯ​ប្អូន​ប្រុស​របស់​នាង​ក៏​បាន​ប្រាប់​ពី​អ្វី​ដែល​បាន​ឃើញ​ទៅ​ដល់​អង្គការ​ការពារ​កុមារ​ផង​ដែរ​ ហើយ​អង្គការ​នេះ​ហើយ​ដែល​បាន​ស៊ើប​រឿង​ក្ដី​ដ៏​ឃោរឃៅ​នេះ។

តារាចម្រៀង Nicki Minaj

និយាយ​ពី​ តារា​ចម្រៀង Nicki Minaj វិញ​ក៏​បាន​ចំណាយ​លុយ ១០០ ០០០ ដុល្លារ​ ដើម្បី​រំដោះ​បង​ប្រុស​របស់​នាង​ចេញ​ពី​គុក ប៉ុន្តែ​រឿង​ក្ដី​មិន​បាន​បញ្ចប់​ដូច​អ្វី​ដែល​នាង​ចង់​បាន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​នាង​ក៏​អាច​ប្រឈម​នឹង​ការ​បាត់​បង់​ការងារ​ផង​ដែរ៕

ប្រភព៖ Hollywoodlife   ប្រែសម្រួល៖ អន សុភក្ត្រា