ប្រជាជន​សាំងហ្គាពួរ​ខឹង​សម្បារ ក្រោយ​ចេញ​​ច្បាប់​ហាម​មិន​ឲ្យ​​អ្នក​អាយុ​ក្រោម​២១​ឆ្នាំ​​ចូល​ទស្សនា​រឿង "Love, Simon”

  • 2018-04-05 10:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ថ្មី​ពី​ហូលីវូដ "Love, Simon” នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ចូល​ទស្សនា​ដែល​មាន​អាយុ​ក្រោម​២១​ឆ្នាំ​នោះ​ទេ។ ភាពយន្ត​មនោសញ្ចេតនា​និយាយ​អំពី​ស្នេហា​ស្រលាញ់​ភេទ​ដូច​គ្នា​របស់​លោក Greg Berlanti ត្រូវ​បាន​អ្នក​ចាត់​ចែង​ខាង​ផ្នែក​សិល្បៈ​និង​ភាពយន្ត (IMDA) កំណត់​ថា​ជា​ភាពយន្ត​ប្រភេទ R21 ពោល​គឺ​បើ​សិន​ជា​អ្នក​ទស្សនា​មាន​អាយុ​ក្រោម​២១​ឆ្នាំ ពួក​គេ​មិន​អាច​ចូល​មើល​នៅ​រោង​កុន​បាន​នោះ​ទេ។

សាច់​រឿង​នេះ​និយាយ​អំពី​តួអង្គ​ម្នាក់​ នៅ​ក្នុង​សហគមន៍ LGBTQ ដែល​មាន​ឈ្មោះ​ថា Simon Spier ដែល​ព្យាយាម​បង្ហាញ​ពី​អារម្មណ៍​ស្នេហា​ពិត​របស់​ខ្លួន​ខណៈ​កំពុង​រៀន​ថ្នាក់​វិទ្យាល័យ​ ទៅ​កាន់​សមាជិក​គ្រួសារ​និង​មិត្តភ័ក្ដិ។ អ្នក​គ្រប់​គ្រង​ផ្នែក​ភាពយន្ត (IMDA) បាន​កំណត់​ថា​ភាពយន្ត​នេះ និយាយ​អំពី​រឿង​រ៉ាវ​ "មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​" ច្រើន​ពេក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មក​ដល់​ពេល​នេះ​ហើយ សាំងហ្គាពួរ​ មិន​ទាន់​មាន​ច្បាប់​ដើម្បី​ការពារ​ការ​រើស​អើង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នៅ​ឡើយ។

ហេតុ​ដូច្នេះ​ហើយ ទើប​ធ្វើ​ឲ្យ​មាន​អ្នក​ចង់​ទស្សនា​ភាពយន្ត​នេះ​ជា​ច្រើន​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​បង្កើត​ជា​ ការ​ប្រមូល​មតិ​ដើម្បី​ផ្លាស់​ប្ដូរ​មួយ (Petition) ដែល​មាន​អ្នក​ចូលរួម​ដល់​ទៅ ១ម៉ឺន​៣​ពាន់​នាក់​ គ្រាន់​តែ​បង្កើត​វា​ភ្លាម។

Petition នោះ​គឺ​តម្រូវ​ឲ្យ​ផ្លាស់​ប្ដូរ​ការ​ដាក់​ចំណាត់​ថ្នាក់​ប្រភេទ​រឿង​នេះ​ពី R21 ទៅ​ជា NC16 វិញ។

ភាពយន្ត "Love, Simon” គឺ​កំពុង​តែ​ដាក់​បញ្ចាំង​នៅ សហរដ្ឋ​អាមេរិក​និង​កាណាដា ដោយ​កំណត់​ជា​ភាពយន្ត​ PG-13 អាច​ឲ្យ​អ្នក​ទស្សនា​អាយុ​ចាប់​ពី​១៣​ឆ្នាំ​ឡើង​ចូល​ទស្សនា​នៅ​រោង​កុន៕

អាន​អត្ថបទ៖

ប្រភព៖ Mashable   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី