Davis Cup ៖ កម្ពុជា ប៉ះ អារ៉ាប៊ីសាអ៊ូឌីត​ វគ្គ​ជម្រុះ​ក្រោយ​ខក​ចិត្ត​ម្សិល​មិញ

  • 2018-04-06 02:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​វាយ​កូន​បាល់​កម្ពុជា នឹង​ត្រូវ​ទៅ​ប្រកួត​វគ្គ​ជម្រុះ​​ជា​មួយ ​អារ៉ាប៊ីសាអ៊ូឌីត​ នា​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៨ ដើម្បី​រក្សា​​ខ្លួន​នៅ​ Group III ​នា​ឆ្នាំ​ក្រោយ បន្ទាប់​ពី​ជួប​រឿង​ខក​ចិត្ត​កាល​ពី​ម្សិល​មិញ ដោយ​យក​ឈ្នះ​​ Pacific Oceania ​ត្រឹម ២-១ ក្នុង​ព្រឹត្តិការណ៍ Davis Cup ។

(ក្រុម​វាយ​កូន​បាល់​កម្ពុជា)

​ក្រុម​វាយ​កូន​បាល់​កម្ពុជា ត្រូវ​ការ​ឈ្នះ Pacific Oceania ៣-០ កាល​ពី​​ម្សិល​មិញ​ ដើម្បី​អាច​រក្សា​​ខ្លួន​នៅ​ Group III ​ដោយ​ស្វ័យប្រវត្តិ​មិន​ចាំ​បាច់​ជម្រុះ។ ប៉ុន្តែ​ដោយសារ​ធ្វើ​បាន​ត្រឹម​ឈ្នះ ២-១ ​ដូច្នេះ​តាម​លក្ខខណ្ឌ​​ត្រូវ​ប្រកួត​​ជម្រុះ​​ជា​មួយ អារ៉ាប៊ីសាអ៊ូឌីត ​ដែល​​ការ​ប្រកួត​នោះ​បើ​ចាញ់​គឺ​ធ្លាក់​ទៅ Group IV ហើយ​បើ​ឈ្នះ​គឺ​អាច​រក្សា​ខ្លួន​លេង​នៅ​ Group III នា​ឆ្នាំ​ក្រោយ។

​៣ ​ប្រកួត​របស់​កម្ពុជា ​គឺ​ចាញ់ ក្រុម​វៀតណាម ៣-០ ចាញ់​ក្រុម​ម៉ាឡេស៊ី ៣-០ និង​ឈ្នះ​ក្រុម Pacific Oceania ម្សិល​មិញ​នេះ ២-១ ៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម