អត្ថប្រយោជន៍នឹកស្មានមិនដល់ទាំង ១០ ចំពោះរាងកាយ ប្រសិនជាអ្នកដើររៀងរាល់ថ្ងៃ
- 2018-04-06 04:04:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍នឹកស្មានមិនដល់ទាំង ១០ ចំពោះរាងកាយ ប្រសិនជាអ្នកដើររៀងរាល់ថ្ងៃ
ចន្លោះមិនឃើញ
សុខភាពគឺជារឿងចាំបាច់ណាស់សម្រាប់មនុស្សម្នាក់ៗ ដែលវាតម្រូវឲ្យមានកត្តាផ្សេងៗដូចជាការហាត់ប្រាណ និងការសម្រាកគ្រប់គ្រាន់ជាដើមដើម្បីមានសុខភាពល្អ។ ជាមួយគ្នានេះ ការដើររយៈពេលពី ១៥ ទៅ ៣០ នាទីក្នុងមួយថ្ងៃ មិនត្រឹមតែធ្វើឲ្យមានសុខភាពល្អនោះទេ តែថែមទាំងផ្ដល់ប្រយោជន៍ផ្សេងៗទៀតជាច្រើន។
ខាងក្រោមនេះគឺជា អត្ថប្រយោជន៍នឹកស្មានមិនដល់ទាំង ១០ ចំពោះរាងកាយ ប្រសិនជាអ្នកដើររៀងរាល់ថ្ងៃ ៖
១. ជួយសុខភាពខួរក្បាលវិជ្ជមាន
ការសិក្សាមួយបង្ហាញថា ការដើរជាប្រចាំនឹងជួយកាត់បន្ថយការភ្លេចភ្លាំងឆាប់រហ័ស, កាត់បន្ថយការប្រឈមជំងឺវង្វេង និងជួយជំរុញសុខភាពផ្លូវចិត្តទៀតផង។ លើសពីនេះ វាជួយកាត់បន្ថយជំងឺស្ត្រេស និងជួយរក្សាកម្រិតអង់ដូហ្វីនខ្ពស់ផងដែរ។
២. ជួយឲ្យភ្នែកភ្លឺថ្លា
ទោះបីជាភ្នែកហាក់ដូចជាមិនជាប់ពាក់ពន្ធនឹងជើងក៏ដោយ ប៉ុន្តែការដើរពិតជាផ្តល់អត្ថប្រយោជន៍ដល់សុខភាពភ្នែក។ វាក៏អាចជួយប្រឆាំងនឹងជំងឺដក់ទឹកក្នុងភ្នែកផងដែរ តាមរយៈការបន្ថយសម្ពាធលើភ្នែក។
៣. ការពារជំងឺបេះដូង
យោងតាមសមាគមន៍បេះដូងអាមេរិកឲ្យដឹងថា ការដើរអាចជួយកាត់បន្ថយបញ្ហាបេះដូង ដោយបន្ថយសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុល ហើយបង្កើនចរន្តឈាម។
៤. បង្កើនបរិមាណសួត
ការដើរគឺជាការធ្វើលំហាត់ប្រាណ Aerobic ដែលបង្កើនលំហូរអុកស៊ីសែននៅក្នុងចរន្តឈាម និងជួយហ្វឹកហាត់សួតរបស់អ្នក ក៏ដូចជាកំចាត់ជាតិពុល និងកាកសំណល់។
៥. អត្ថប្រយោជន៍ដល់លំពែង
វាអាចជាការពិបាកនឹងជឿ ប៉ុន្តែការដើរគឺជាកត្ដាដែលមានប្រសិទ្ធភាពក្នុងការការពារជំងឺទឹកនោមផ្អែមជាជាងការរត់។ ការស្រាវជ្រាវនេះបង្ហាញថាក្រុមអ្នកដើរបានបង្ហាញពីភាពប្រសើរឡើងនៃគ្លុយកូសជិត ៦ ដងច្រើនជាងក្រុមអ្នករត់ក្នុងរយៈពេល ៦ខែ។
៦. ជួយប្រព័ន្ធរំលាយអាហារ
ការដើរ ៣០ នាទីជារៀងរាល់ថ្ងៃមិនត្រឹមតែអាចបន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំនោះទេ ប៉ុន្តែវានឹងជួយបង្កើនការរំលាយអាហារនិងការទល់លាមករបស់យើងតាមរយៈការជួយសម្រួលដល់ចលនារបស់ពោះវៀនទៀតផង។
៧. បង្កើនសាច់ដុំ
ការដើរក៏អាចជួយឲ្យឡើងសាច់ដុំ និងស្រកទម្ងន់ផងដេរ។ ការដើរចំនួន ១០ ០០០ ជំហានក្នុងមួយថ្ងៃ ត្រូវបានណែនាំឲ្យមនុស្សគ្រប់ធ្វើវាជារៀងរាល់ថ្ងៃ ប្រសិនបើចង់បានសុខភាពល្អ និងសាច់ដុំធំ។
៨. ធ្វើឲ្យឆ្អឹង និងសន្លាក់រឹងមាំ
ការដើរអាចផ្តល់នូវការទប់ស្កាត់ការបាត់បង់ម៉ាសឆ្អឹង និងបន្ថយហានិភ័យនៃការបាក់ឆ្អឹង។ អង្គការរលាកសន្លាក់ បានណែនាំឱ្យដើរយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃឱ្យបានទៀងទាត់ ដើម្បីកាត់បន្ថយការឈឺចាប់ក្នុងសន្លាក់ និងការរលាក។
៩. បន្ថយការឈឺខ្នង
ដោយសារតែការដើរ គឺជាសកម្មភាពយឺតជាងការរត់ វានឹងមិនធ្វើឲ្យអ្នកឈឺឆ្អឹងខ្នងខ្លាំងនោះទេ។ ការដើរក៏រួមចំណែកធ្វើចរាចរឈាមឱ្យបានប្រសើរជាងមុនក្នុងឆ្អឹងខ្នង និងធ្វើឲ្យឆ្អឹងខ្នងមានសុខភាពល្អ។
១០. ជួយឲ្យអារម្មណ៍ស្ងប់
ការដើរជាមួយមិត្តភក្តិ ឬមនុស្សជាទីស្រលាញ់ នឹងធ្វើឱ្យអ្នកមានអារម្មណ៍សប្បាយរីករាយ និងមានអារម្មណ៍កាន់តែប្រសើរឡើងថែមទៀត៕
ចុចអាន ៖
មកដឹង ភាពខុសគ្នាទាំង ៥ រវាងកន្លែងធ្វើការនៅជប៉ុន និងអាមេរិក
មកស្គាល់ អាវុធនុយក្លេអ៊ែរទាំង៦ របស់រុស្ស៊ី ដែលលោក ពូទីន បង្ហាញនៅឆ្នាំ២០១៨
អ្នកកើតខែកញ្ញា ទំនងជាឆ្លាត និងមានលក្ខណៈពិសេស ជាងអ្នកកើតខែផ្សេងៗ