មន្តស្នេហ៍ទាំង ១០ របស់មនុស្សស្រី ដែលបុរសត្រូវការជាងសម្រស់
- 2018-04-06 06:33:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្តស្នេហ៍ទាំង ១០ របស់មនុស្សស្រី ដែលបុរសត្រូវការជាងសម្រស់
ចន្លោះមិនឃើញ
សម្រស់ស្អាតគឺជាអំណោយផលពីធម្មជាតិ ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់មនុស្សស្រីក្នុងការឆក់យកបេះដូងរបស់មនុស្សប្រុស។ ប៉ុន្តែមានត្រឹមតែរូបស្អាតពិតជាមិនគ្រប់គ្រាន់ក្នុងការធ្វើឲ្យមនុស្សប្រុសម្នាក់លង់ស្រឡាញ់អ្នកខ្លាំង រហូតចង់រៀបការ កសាងគ្រួសារ និងរស់នៅជាមួយអ្នកអស់មួយជីវិតឡើយ។ ខាងក្រោមនេះជាចំណុចសំខាន់១៣យ៉ាងរបស់ស្រីៗដែលបុរសភាគច្រើនត្រូវការជាងរូបសម្រស់ស្អាតទៅទៀត៖
១. ញញឹម
ស្នាមញញឹម មិនត្រឹមតែផ្ដល់ភាពទាក់ទាញ និងបង្កើនសម្រស់អ្នកទ្វេដងប៉ុណ្ណោះទេ វាធ្វើឲ្យបុរសនៅក្បែរអ្នកមានអារម្មណ៍ល្អ និងរីករាយគ្រប់ពេលផងដែរ។
២. ពូកែធ្វើម្ហូប
អាហារជារឿងសំខាន់ ក្នុងការឆក់យកបេះដូងមនុស្សប្រុស។ មានប្រពន្ធដែលជាចុងភៅពូកែម្នាក់ មនុស្សប្រុសណាក៏មានមោទនភាពដែរ។
៣. ចេះលេងសើច
ត្រឹមត្រូវគ្រប់ពេលពេក គួរឲ្យធុញ ដូច្នេះមនុស្សស្រីដែលចេះក្រមិចក្រមើម លេងសើច ពិតជាអាចបង្កបរិយាកាសឲ្យរឹតតែសប្បាយ និងផ្អែមល្ហែម។
៤. ពូកែលួងលោម
មនុស្សប្រុសតែងចង់បានប្រពន្ធដែលស្រឡាញ់ខ្លួនដូចជាម្ដាយ បារម្ភ យកចិត្តទុកដាក់ លួងលោម លើកទឹកចិត្តពេលដែលជួបរឿងបរាជ័យ ឬអស់សង្ឃឹម។
៥. ត្រគាកសាយ
មនុស្សប្រុសជឿថា មនុស្សស្រីដែលត្រគាកសាយ អាចផ្ដល់កំណើតដល់កូនដែលមានសុខភាពល្អ និងប្រាជ្ញាឈ្លាសវៃ។
៦. ចិត្តល្អ
ចិត្តល្អ ចេះអាណិតអាសូរ ជួយយកអាសាអ្នកជុំវិញ គឺជាគុណសម្បត្តិដ៏មហិមាដែលមនុស្សប្រុសត្រូវការខ្លាំងពីអនាគតភរិយារបស់ខ្លួន។
៧. មានក្តីស្រមៃផ្ទាល់ខ្លួន
មនុស្សស្រីដែលមានក្តីស្រមៃ តែងប្រឹងប្រែងដើម្បីសម្រេចបំណងរបស់ខ្លួន។ ភាពឯករាជ្យ នឹងធឹង មានជំនាញ និងទេពកោសល្យ ពិតជាមន្តស្នេហ៍ដ៏ទាក់ទាញបំផុត។
៨. ហ៊ានលះបង់
ការយោគយល់ មិនយកតែចិត្តខ្លួនឯង លះបង់ដើម្បីសេចក្ដីសុខរួម គឺជាចំណុចពិសេសដែលមនុស្សប្រុសមិនអាចមើលរំលងបាន។
៩. មានភាពជាម្តាយ
មនុស្សប្រុសតែងគិតអំពីអនាគតកូនរបស់ខ្លួន ដូច្នេះមនុស្សស្រីដែលមានចេះស្រឡាញ់ក្មេង មានភាពជាម្តាយក្នុងខ្លួន ទើបជាជម្រើសសម្រាប់ពួកគេ។
១០. ចេះរីករាយនិងជីវិត
គ្មានប្រុសណាចង់បានប្រពន្ធដែលរអ៊ូគ្រប់រឿង និងគ្រប់ពេលនោះទេ ៕
ចុចអាន៖