Huawei មាន​ត្រកូល Honor ធុន​ធ្ងន់ គ្រោង​ដាក់​បង្ហាញ​នា​ខែ​ឧសភា​ខាង​មុខ

  • 2018-04-08 01:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​តាម​ផ្ទាំង​ផ្សព្វផ្សាយ​មួយ​សន្លឹក​របស់​ក្រុមហ៊ុន Huawei បាន​បង្ហើប​នូវ​ការ​ត្រៀម​បង្ហាញ​ខ្លួន​នៃ​ម៉ូឌែល Honor ជំនាន់​ថ្មី អំឡុង​ថ្ងៃ​ទី ១៥ ឧសភា ឆ្នាំ ២០១៨ នេះ។​ ដោយ​នឹង​ប្រព្រឹត្តិ​ទៅ​ក្នុង​ទីក្រុង​ឡុងដុង ចក្រភព​អង់គ្លេស ហើយ​ទំនង​ជា​ម៉ូឌែល Honor 10

តាម​តម្រុយ​ខ្លះៗ​ត្រកូល​ថ្មី​នេះ នឹង​ពង្រឹង​នូវ​បច្ចេកវិទ្យា AI ទៅ​ក្នុង​ផ្នែក​កាមេរ៉ា ដូច​ទៅ​នឹង​ការ​វិវត្ត​ក្នុង​ទូរសព្ទ P20 ឬ P20 Pro ហើយ​មាន​ប្រើ​ឈីប​ Kirin 970 អម RAM ទំហំ 6GB/8GB បន្សំ​ការ​បំពាក់​នូវ​កាមេរ៉ា​ភ្លោះ​យ៉ាង​ស៊ីវិល័យ​ថែម​ទៀត​ផង។

តាម​ការ​រចនា​រូបរាង​អាច​ជា​ទាញ​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​មក​ផ្នែក​ខាង​មុខ ដោយ​គ្មាន​អម​លើ​កញ្ចក់​ខ្នង​​ខាង​ក្រោយ​ដូច​ម៉ូឌែល​មុន​ឡើយ បន្ថែម​នឹង​អេក្រង់​ទំហំ ៥,៨ អ៊ីញ ប្រភេទ FullView Disaply ជាមួយ​ស្នាម​ឆក​កណ្តាល​មិន​ចាញ់​ត្រកូល P ដាក់​បង្ហាញ​នា​ខែ​មិនា​កន្លង​ទៅ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena | Gizchina   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី