Man Utd វាយ​បក ៣គ្រាប់​ បង្អាក់​ដំណើរ​លើក​ពាន​របស់ Man City

  • 2018-04-08 02:06:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បិសាច​ក្រហម​​ Manchester United បាន​​​វាយ​បក​​​ទៅ​លើ​​ម្ចាស់​​​ផ្ទះ Manchester City ៣-២ ដើម្បី​​បង្អាក់​ដំណើរ​ក្នុង​ការ​លើក​ពាន​របស់​ក្រុម​កំពូល​តារាង​ Premier League ​​កាល​ពី​យប់​មិញ​នេះ​ ក្នុង​ជំនួប​សប្ដាហ៍​ទី​៣២។

​បើក​ការ​ប្រកួត​ភ្លាម​ក្រុម​ម្ចាស់​ផ្ទះ​បាន​កៀបសង្កត់​ក្រុម​ភ្ញៀវ​យ៉ាង​ខ្លាំង រហូត​អាច​​​រក​បាន​ពីរ​គ្រាប់​នៅ​វគ្គ​ទី​១ ​​​ដើម្បី​​​នាំ​មុខ​មុន ២-០ ដែល​​​​ពីរ​គ្រាប់​នេះ​រក​បាន​ដោយ​ខ្សែ​ការពារ​កណ្ដាល Vincent Kompany ​នៅ​នាទី​ទី​២៥ និង​មួយ​គ្រាប់​ទៀត​រក​បាន​ដោយ​​ខ្សែ​បម្រើ​កណ្ដាល Ilkay Guendogan នៅ​ ៥​នាទី​បន្ទាប់​ ពោល​គឺ​នាទី​ទី​៣០។

ចូល​ដល់​វគ្គ​ទី​​២​ក្រុម​ភ្ញៀវ Manchester United ​អាច​រក​បាន ៣ គ្រាប់​មក​វិញ​ដោយ​ខ្សែ​បម្រើ​ Paul Pogba ​ពីរ​គ្រាប់​នៅ​នាទី​ទី​ ៥៣​ និង​ ៥៥ ​ខណៈ​គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​ភ្ញៀវ​រក​បាន​ដោយ​ខ្សែ​ការពារ​កណ្ដាល Chris Smalling នៅ​នាទី​ទី ៦៩ ។ ចប់​ការ​ប្រកួត​ម្ចាស់​ផ្ទះ​មេឃ​ខៀវចាញ់​បិសាច​ក្រហម ៣-២។

​ការ​យក​ឈ្នះ​របស់​ Manchester Unted ​គឺ​ជា​ការ​បង្អាក់​ដំណើរ​ក្នុង​ការ​លើក​ពាន​របស់ Manchester City ពី​ព្រោះ​​ពួក​គេ​​នឹង​គ្រង​ជើង​ឯក English Premier League​ រដូវ​កាល​នេះ ប្រសិន​បើ​ឈ្នះ​បិសាច​ក្រហម​យប់​មិញ៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​