មើល ៩ ចំណុចសាមញ្ញនេះ ក៏អាចដឹងដែរថា អ្នកជាមនុស្សជោគជ័យឬអត់

  • 2018-04-09 06:20:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​ក្លាយ​ជា​បុគ្គល​ជោគ​ជ័យ​ទៅ​ថ្ងៃ​ក្រោយ​ឬ​អត់​ គឺ​ត្រូវ​សម្គាល់​លើ​ឥរិយាបថ​ និង​ការ​រៀប​ចំ​គំនិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​។ ៩ ​ចំនុច​ខាង​ក្រោម​ ថ្វី​ត្បិត​តែ​តែ​ជា​ឥរិយាបថ​សាមញ្ញៗ​ពិត​មែន​ តែ​វា​ក៏​អាច​បញ្ជាក់​ថា​អ្នក​មាន​ឱកាស​ក្លាយ​ជា​មនុស្ស​ជោគ​ជ័យ​ឬ​អត់​ដែរ។

(រូបតំណាង)

**មនុស្ស​ជោគ​ជ័យ៖​**

១. មាន​ទម្លាប់​អាន​ជា​ប្រចាំ​។

២. មិន​ចូល​ចិត្ត​រិះ​គន់​គេ ​តែ​មើល​ឃើញ​កំហុស​ជា​ការ​ជម្រុញ​ទឹក​ចិត្ត​។

៣. លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ឱ្យ​មាន​ភាព​ក្លាហាន​។

៤. ខឹង​តែ​មិន​គុំ​គួន​ និង​ចេះ​អត់​អោន​។

៥. បើ​មាន​ការ​ជួប​ជុំ ​គេ​ចូល​ចិត្ត​ដោះ​ដូរ​គំនិត​គ្នា​និយាយ​ពី​ការងារ​មាន​ប្រយោជន៍​។

៦. មិន​នឿយ​ហត់​នឹង​ទទួល​ចំណេះ​ដឹង​ថ្មី​ៗ។

៧. ទទួល​ស្គាល់​កំហុស​ខ្លួន​ឯង​។

៨. ពេល​មាន​បាន​មិន​ភ្លេច​គុណ​អ្នក​ដទៃ​។

៩. មាន​គោល​ដៅ​ច្បាស់​លាស់ ​និង​ចេះ​អភិវឌ្ឍការ​រស់​នៅ​របស់​ខ្លួន​ មិន​សំកុក​នៅ​ស្រួល​តែ​មួយ​កន្លែង​។

មនុស្សបរាជ័យ៖

១. ចំណាយ​ពេល​លើ​កម្មវិធី​ទូរទស្សន៍​ច្រើន។

២. មើល​ឃើញ​កំហុស​គេ​ហើយ​ចូល​ចិត្ត​រិះ​គន់​។

៣. មាន​ទម្លាប់​ភ័យ​ខ្លាច​ហើយ​រារែក​។

៤. បើ​បាន​ជា​ខឹង​គេ​ហើយ​គឺ​សន្សំ​ចិត្ត​គុំ​គួន​តែ​ម្តង​។

៥. ពេល​មាន​ការ​ជួប​ជុំ​ម្តង​ៗ​គឺ​តែង​តែ​និយាយ​អត់​ប្រយោជន៍​ពី​អ្នក​នេះ​អ្នក​នោះ​។

៦. តាំង​ខ្លួន​ធ្វើ​ដូច​មាន​តែ​ឯង​ចេះ​សព្វ​គ្រប់​បែប​យ៉ាង​។

៧. កំហុស​ខ្លួន​ឯង​សោះ​តែ​បែរ​ជា​បន្ទោស​អ្នក​ដទៃ ​ឬ​ព្រេង​វាសនា​ទៅ​វិញ​។

៨. បន់​ឱ្យ​តែ​មាន​គេ​ជួយ​នឹង​អាល​ខ្ពង់ខ្ពស់​បង្អួត​អំណាច​។

៩. គ្មាន​គោល​ដៅ​ក្នុង​ជីវិត​ត្រឹម​ត្រូវ ​បើ​ស្រួល​កន្លែង​ណា​នឹង​នៅ​សោយ​សុខ​ត្រង់​នោះ​មិន​ព្រម​ចេញ​៕

ចុចអាន៖

ប្រភព៖ Kanha   ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទថ្មី