Spotify អាច​នឹង​បញ្ចេញ​ឧបករណ៍​ចាក់​ចម្រៀង​ឆ្លាត​វៃ​រថយន្ត​ នៅ​ចុង​ខែ​នេះ

  • 2018-04-09 09:29:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ស្ដាប់​តន្ត្រី​ដ៏​ធំ​ Spotify បាន​ប្រកាស​អញ្ជើញ​ក្រុម​អ្នក​កាសែត​ឲ្យ​ចូល​រួម​ក្នុង​ពិធី​មួយ​ដ៏​អាថ៌​កំបាំង​នា​ថ្ងៃ​ទី ២៤ ខែ​មេសា ខាង​មុខ​នេះ​នា​ទីក្រុង New York។ Spotify មិន​បាន​បញ្ជាក់​អ្វី​ទាំង​អស់​ទាក់​ទិន​ទៅ​នឹង​ព្រឹត្តិការណ៍​នោះ តែ​បើ​តាម​អ្នក​ប្រើ​ប្រាស់ Reddit ម្នាក់ ដែល​បាន​បង្ហោះ​រូបភាព​ឧបករណ៍​មួយ ដែល​អាច​ចាក់​ចម្រៀង​ក្នុង​រថយន្ត​ដោយ​ការ​បញ្ជា​តាម​រយៈ​សំឡេង នោះ​វាទំនង​ជា​ពេល​មួយ​ដ៏​សមគួរ​ក្នុង​ការ​បង្ហាញ​ផលិតផល​ថ្មី​នេះ​ហើយ។

រូបភាព​លេច​ឡើង​តាំង​តែ​ពី​ខែ​កុម្ភៈ​មក​ម្ល៉េះ ដោយ​គេ​ឃើញ​មាន​ឧបករណ៍​មួយ​ដែល​បិទ​ភ្ជាប់​ក្នុង​រថយន្ត និង​មាន​អក្សរ​ដែល​អាច​ជា​ការ​បញ្ជា​តាម​រយៈ​សំឡេង។ គេ​រំពឹង​ទុក​ថា ​ឧបករណ៍​នោះ​នឹង​បំពាក់​មក​ជាមួយ​នឹង Alexa ដែល​ជា​ AI​ របស់ Amazon តែ​ម្ដង។

រូបភាព Screenshot​ ពី​អ្នក​ប្រើ​ប្រាស់ Reddit

អ្នក​ប្រើប្រាស់​ Reddit ម្នាក់​ទៀត​ ក៏​បាន​លើក​ឡើង​ដែរ​ថា អ្នក​អាច​ប្រើ​ឧបករណ៍​នោះ​ដោយ​ឥត​គិត​ថ្លៃ​ដោយ​គ្រាន់​តែ​បង់​ថ្លៃ​សេវា​ចំនួន ១២.៩៩ដុល្លារ ​ក្នុង​មួយ​ខែ ស្មើ​នឹង ១៥៥ដុល្លារ ក្នុង​រយៈ​ពេល ១​ឆ្នាំ ដោយ​តម្លៃ​នេះ​បូក​រួម​នឹង​សេវា Internet រួច​ស្រេច​តែ​ម្ដង។

Spotify ជា​សេវាកម្ម​ស្ដាប់​តន្ត្រី​ដ៏​ធំ​បំផុត​មួយ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស ស៊ុយអែត។ វា​មាន​ប្រតិបត្តិ​ការ​ប្រហែល​ប៉ុន្មាន​ប្រទេស​ប៉ុណ្ណោះ​នៅ​ក្នុង​ពិភពលោក ដោយ​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​មិន​អាច​ download យក​កម្មវិធី​នេះ​មក​ប្រើប្រាស់​បាន​ឡើយ លុះ​ត្រា​តែ​អ្នក​ប្រើប្រាស់ VPN ហើយ​ប្ដូរ​ទីតាំង​ទៅ​ជា​ប្រទេស ដែល​ Spotify ដំណើរការ​ដូច​ជា​សហរដ្ឋ​អាមេរិក​ជាដើម៕

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម