ចង់ Focus លើ Subject បាន​ច្បាស់​ មិនមែន​ធ្វើ​បាន​ងាយ​ៗទេ ត្រូវការ​បច្ចេកទេស​ច្រើន​

  • 2018-04-10 01:05:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រហែល​ជា​ដឹង​ក្បួន​ដំបូង​ក្នុង​ការ​ថតរូប​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ Subject ច្បាស់​ល្អ​។ កាមេរ៉ា​ទំនើប​ភាគច្រើន ផ្ដល់​វិធី​ច្រើន​ជួយ​ដល់​ការងារ​នេះ។

ទី​នេះ​ អ្នក​នឹង​ដឹង​ពី​បច្ចេកទេស Focus របស់​កាមេរ៉ា និង Settings ល្អ​បំផុត​ក្នុង​ការ​ប្រើប្រាស់​។ 

១) Manual focus

កាមេរ៉ា​ទំនើប​ៗ​ស្ទើរតែ​ទាំងអស់​អាច Focus Lens បាន​ទាំង​ស្វ័យប្រវត្តិ និង​កំណត់​ខ្លួន​ឯង​។ 

Manual focus ជា​ជម្រើស​ល្អ​ក្នុង​ការ​ថតរូប​ប្រភេទ Macro ដោយ​កាមេរ៉ា​ជា​ច្រើន​ពិបាក Lock លើ Subject នៅ​ជិត​ខ្លាំង ហើយ Lens នឹង​រំកិល Focus ខុស​ទីតាំង រាល់​ពេល​អ្នក​ចុច​ថត​។ 

ដូចនេះ​អ្នក​គួរ​ប្ដូរ​កាមេរ៉ា ឬ Lens ទៅ​ប្រើ Manual focus។ បច្ចេកវិទ្យា Live View ធ្វើ​ឲ្យ​ការ Focus លក្ខណៈ Manual កាន់​តែ​ងាយស្រួល ដោយ​អាច​ពង្រីក​រូបភាព​លើ​អេក្រង់ អ្នក​អាច​ឃើញ​ច្បាស់ ហើយ​កែប្រែ Focus តាម​ការ​គួរ​។ 

២) Single autofocus

Single autofocus ឬ Single AF ជា​ជម្រើស Focus កំណត់​ឲ្យ​កាមេរ៉ា Focus ពេល​ប៊ូតុង​ថត​ចុច​បាន​ពាក់​កណ្ដាល ហើយ​រក្សា Lens ផ្ដោត​លើ Subject ដែល​បាន​ជ្រើសរើស រហូត​ដល់​ពេល​ការ​ថត​បាន​សម្រេច​ពេញលេញ​។ 

បើ​អ្នក​ត្រូវ​កែប្រែ Focus អ្នក​ត្រូវ​ដក​ដៃ​ចេញ​ពី​ប៊ូតុង​ថត ហើយ​ចុច​វា​ជា​លើក​ទី​ពីរ​ដូច​ខាងលើ​។ Single focus mode ល្អ​សម្រាប់ Subject នៅនឹង  ដូចជា​រូបភាព​ទេសភាព ឬ​ធាតុ​នៅ​នឹង​មួយ​កន្លែង​។ 

៣) Continuous autofocus

ជម្រើស​នេះ Lens នឹង​បន្ត Focus ដរាប​ណា​ប៊ូតុង​ថត​បាន​ចុច​ពាក់​កណ្ដាល ឬ ប៊ូតុង AF បាន​ចុច​។ វា​ជា​ជម្រើស​ល្អ ពេល​ថត Subject មាន​ចលនា ដោយ​កាមេរ៉ា​នឹង​បន្ត​កែប្រែ​ចម្ងាយ Focus ពេល Subject រំកិល​ក្នុង Frame។ 

កាមេរ៉ា​កម្រិត​ចុង​ក្រោយ​មួយ​ចំនួន​ដូចជា Canon EOS 7D Mark II និង Nikon D500 អាច​ឲ្យ​អ្នក​កំណត់​ចំណុច AF ណាមួយ​ ដែល​កាមេរ៉ា​ប្រើ​តាមដាន​ចលនា​របស់ Subject។ ហើយ​មួយ​ចំនួន​ទៀត​អាច​ឲ្យ​អ្នក​កំណត់​ល្បឿន​ផ្លាស់ប្ដូរ​ចម្ងាយ Subject ដើម្បី​ការពារ​កុំ​ឲ្យ Subject ចេញ​ពី​ការ Focus ពេល​នៅ​ទីប្រជុំជន​។ 

ពេល​ប្រើ Continuous AF អ្នក​គួរ​កំណត់​ចំណុច AF ដោយ​ខ្លួនឯង ដូច្នេះ​កាមេរ៉ា​ដឹង​គោលដៅ មុន​ពេល​វា​ចាប់ផ្ដើម​តាមដាន​។ មុខងារ​នេះ​ល្អ សម្រាប់​ថត​សកម្មភាព​លឿន ឬ​កីឡា​។ 

៤) AF Point Selection ដោយ​ស្វ័យប្រវត្តិ​

ពេល​អ្នក Focus ដោយ​ស្វ័យប្រវត្តិ អ្នក​ត្រូវការ​សកម្ម​ចំពោះ​ចំណុច AF លើ Subject ក្នុង Viewfinder ដើម្បី​ធ្វើ​ឲ្យ​វា​ច្បាស់​។

អ្នក​អាច​ឲ្យ​កាមេរ៉ា​សម្រេច​ការងារ​នេះ ហើយ​ប្រើប្រាស់​ AF Point Selection ដោយ​ស្វ័យប្រវត្តិ​។ នេះ​ល្អ ពេល​អ្នក​មិន​មាន​ពេល​ច្រើន​ក្នុង​ការ​ថត​។ 

យ៉ាងណាមិញ កាមេរ៉ា​ជា​ធម្មតា​នឹង​ព្យាយាម​ផ្ដោត​លើ Object ជិត​បំផុត​នៅ​ក្បែរ​ចំណុច​កណ្ដាល Frame ហើយ Subject តូច ៗ​មិន​សូវ​បង្ហាញ​លទ្ធផល​ល្អ​នោះ​ទេ​។ ដូច្នេះ អ្នក​គួរ​កំណត់​ចំណុច AF ដោយ​ខ្លួនឯង​។ 

៥)​ AF Point Selection ដោយ​ខ្លួនឯង​

ការ​កំណត់​ចំណុច AF ដោយ​ខ្លួនឯង អាច​ឲ្យ​អ្នក​គ្រប់គ្រង​លើ​ការ Focus របស់​កាមេរ៉ា​មួយ​កម្រិត​ធំ ដែល​ជា​ជម្រើស​ល្អ​ក្នុង​ការ​ថតរូប​ទេសភាព​, Portrait និង​ធាតុ​នៅ​នឹង ពេល​អ្នក​មាន​ពេលវេលា​ក្នុង​ការ​គ្រប់គ្រង​កាមេរ៉ា​។ 

កំណត់​ជម្រើស Focus នេះ​អាច​ធ្វើ​ទៅ​បាន ដោយ​ចុច​ប៊ូតុង AF Point Selection រួច​ប្រើ Controls រំកិល​ជ្រើសរើស​ចំណុច AF អ្នក​ចង់​បាន កំឡុង​ពេល​សម្លឹង​មើល​តាម Viewfinder។ បើ​អ្នក​មាន Touchscreen អ្នក​អាច​ចុច​លើ​តំបន់ អ្នក​ចង់ Focus។ បន្ទាប់​មក​ចុច​ថត​ផ្ដិត​យក​រូបភាព​។ 

៦) Face Detection AF

ជម្រើស Focus នេះ​មាន​ភាព​ពេញ​និយម ឃើញ​មាន​លើ​ប្រព័ន្ធ​កាមេរ៉ា Compact ភាគច្រើន និង DSLR មួយ​ចំនួន​ក្នុង Live View mode។ វា​ដំណើរការ​ដោយ​សម្គាល់​រូបរាង​មុខ​ក្នុង​ទិដ្ឋភាព បន្ទាប់​មក​កំណត់​អាទិភាព Focus។ 

ប្រព័ន្ធ Focus នេះ​រួមមាន Smile Shutter ដែល​នឹង​ថត​ពេល​កាមេរ៉ា​សម្គាល់​ឃើញ Subject កំពុង​ញញឹម ឬ​សើច ហើយ​ប្រព័ន្ធ​កម្រិត​ចុង​ក្រោយ​អាច​ផ្ដោត​លើ​ភ្នែក​ជាក់លាក់​បាន​ទៀត​ផង​។ 

កាមេរ៉ា​មួយ​ចំនួន​ក៏​អាច​កំណត់​ដើម្បី​សម្គាល់​មុខ​ជាក់លាក់​មួយ​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​។ នេះ​មាន​ប្រយោជន៍ សម្រាប់​ថត​ក្មេងៗ​នៅ​ពិធី​ជប់លៀង ឬ​ព្រឹត្តិការណ៍​។ 

ពេល Face Detection AF បើក​ដំណើរការ អ្នក​នឹង​សម្គាល់​ឃើញ​ប្រអប់​ជ្រុង​ៗ​បង្ហាញ​លើ​មុខ​ពួកគេ​លើ​អេក្រង់ LCD របស់​កាមេរ៉ា​។ នេះ​មាន​ន័យ​ថា​ពួកគេ​បាន​សម្គាល់​ដោយ​កាមេរ៉ា​។ ចុច​ប៊ូតុង​ថត​ពាក់កណ្ដាល​ឲ្យ​មុខ​ស្ថិត​ក្នុង​ការ Focus ហើយ​ត្រៀម​ថត​។ 

៧) បច្ចេកទេស​ Focus និង​កែប្រែ​ប្លង់​

ពេល​ចំណុច AF ត្រូវ​បាន​ជ្រើសរើស​នៅ​កណ្ដាល តែ Subject ចេញ​ទៅ​ចំហៀង Frame។ ករណី​បែប​នេះ អ្នក​ត្រូវការ​រំកិល​កាមេរ៉ា រក្សា​ចំណុច AF ស្ថិត​លើ Subject ហើយ​ចុច​ប៊ូតុង​ថត​ពាក់កណ្ដាល ឲ្យ Lens ធ្វើការ Focus។ 

ដោយ​ប៊ូតុង​ថត​នៅ​ត្រឹម​ពាក់កណ្ដាល​ដើម្បី​រក្សា Focus នៅ Lock អ្នក​អាច​កែប្រែ​ប្លង់​រូបភាព ដូច្នេះ Subject ស្ថិត​នៅ​ទីតាំង​អ្នក​ចង់​បាន​ក្នុង Frame ហើយ​ធ្វើការ​ថត​។ បច្ចេកទេស​នេះ​មាន​អត្ថប្រយោជន៍​ពេល​ប្រើ​ក្នុង​ស្ថានភាព​ងងឹត ដែល​ចំណុច AF ខាងក្រៅ​មាន​ភាព​សំខាន់​តិចតួច​ជាង​នៅ​តំបន់​កណ្ដាល​។ 

ពេល​ប្រើ​បច្ចេកទេស​ Focus នេះ អ្នក​គួរ​កំណត់​កាមេរ៉ា​ប្រើ Single AF mode។ បើ​អ្នក​កំណត់​ប្រើ Continuous AF កាមេរ៉ា​នឹង​កែប្រែ Focus លើ Subject ពេល​អ្នក​កែប្រែ​ប្លង់​រូបភាព​។ 

៨) ប៊ូតុង AF

កាមេរ៉ា​ជា​ច្រើន​មាន​ប៊ូតុង AF អាច​ចុច​ប្រើ ដោយ​មិន​ប្រឈម​ហានិភ័យ​ចង់​ចុច​ពាក់កណ្ដាល​ក្នុង​ការ Focus តែ​បែរ​ចុច​ទាំងស្រុង​ដើម្បី​ថត​។ 

នេះ​មាន​អត្ថប្រយោជន៍ ពេល​ប្រើ​ប៊ូតុង​នេះ​ថត Subject មាន​ចលនា ដោយ​អ្នក​ចុច​ប៊ូតុង AF ដោយ​មិន Lock តម្លៃ Exposure (កម្រិត​ពន្លឺ​) settings រហូត​ដល់​ចំណុច​អ្នក​ចង់​បាន ហើយ​ចុច​ថត​។ 

បច្ចេកទេស​នេះ​អាច​ឲ្យ​អ្នក​ឃើញ Subject ច្បាស់​ក្នុង Frame ហើយ​ថត​តែ​ពេល​ប្លង់​ណា​មាន​ពន្លឺ​ត្រឹមត្រូវ​។ ម្យ៉ាង​វិញ​ទៀត ក៏​ល្អ​ក្នុង​ការ​ថត​រុក្ខជាតិ និង​ផ្កា ខណៈ​រេ​តិចតួច​តាម​ខ្យល់​។ 

៩) កម្រិត Focus Hyperfocal Distance

បច្ចេកទេស​នេះ​រចនា​ឡើង ដើម្បី​ទទួល​បាន​កម្រិត​ច្បាស់​បំផុត​នៃ​ទិដ្ឋភាព​។ វិធី​ពី​មុន​ក្នុង​ការ​ប្រើប្រាស់​វា​ គឺ​ដើម្បី​ផ្ដោត​លើ Subject រួច​ប្រើ​ខ្នាត​ជម្រៅ​ទិដ្ឋភាព (Depth of field) របស់ Lens ដើម្បី​ស្វែងរក​ចំណុច​ច្បាស់​ជិត​បំផុត​។ ចំណុច​ជម្រៅ​ទិដ្ឋភាព​ចាប់​ផ្ដើម​នៅ​ខាងមុខ​ចំណុច Focus ហៅថា Hyperfocal point។ 

ពេល Hyperfocal point បាន​គណនា Lens ធ្វើការ​កែប្រែ Focus ដូច្នេះ Subject នៅ​រក្សា​កម្រិត​ច្បាស់​ទាក់ទង​នឹង​ជម្រៅ​ទិដ្ឋភាព​។ អ្នក​អាច​ប៉ាន់ប្រមាណ ឬ​វាយតម្លៃ​ចម្ងាយ Focus និង​ប្រើ​កម្មវិធី​ស្មាតហ្វូន​ដូចជា DOF Master ដើម្បី​ប្រាប់​ពី​ចម្ងាយ Hyperfocal។ បច្ចេកទេស​នេះ​មាន​ការ​ពេញ​និយម​ប្រើ​ក្នុង​ការ​ថត​ទេសភាព​។ 

១០) បន្សំ Focus

បច្ចេកទេស​នេះ​បន្សំ​រូបភាព​មួយ​ចំនួន​ថត​ដោយ​ចម្ងាយ Focus ខុសគ្នា​ទៅ​ជា​រូបភាព​តែ​មួយ ដែល​មាន​ភាព​ច្បាស់​ពី​ផ្ទៃ​ខាងក្រោយ ដល់​ផ្ទៃ​ខាងមុខ​។ 

នេះ​អាច​យក​អនុវត្ត​លើ​ការ​ថតរូប​ទេសភាព និង​ប្រភេទ Macro ដោយ​ជម្រៅ​ទិដ្ឋភាព​មាន​កំណត់ ពេល Subject ជិត​ខ្លាំង​។ 

អ្នក​ភ្ជាប់​កាមេរ៉ា​នឹង Tripod ចុច​ថតរូប​ទី​មួយ ផ្នែក Focus ជិត​បំផុត​ក្នុង​ទិដ្ឋភាព​។ ដោយ​មិន​រំកិល​កាមេរ៉ា បន្ទាប់​មក​កែប្រែ Focus ឲ្យ​ឆ្ងាយ​បន្តិច​ក្នុង​ទិដ្ឋភាព ហើយ​ចុច​ថតរូប​ទី​ពីរ មុន​ពេល Foucs ទៅ​កាន់​តែ​ឆ្ងាយ​។ ធ្វើ​បែប​នេះ​រហូត​ដល់​អ្នក​មាន​រូបភាព​ជាមួយ​ការ​ផ្ដោត​ផ្នែក​ឆ្ងាយ​បំផុត​នៃ​ទិដ្ឋភាព​។ 

ក្រោយ​មក​អ្នក​អាច​បន្សំ​រូបភាព​ចូលគ្នា​ដោយ​ប្រើ​កម្មវិធី Photoshop, មុខងារ Photo Merge របស់ Photoshop ឬ កម្មវិធី Combine ZM៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Techradar   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី