បែកធ្លាយ! កូនប្រុសលោក ត្រាំ ចាយលុយរដ្ឋរាប់ម៉ឺនដុល្លារធ្វើរឿងមួយនៅឌូបៃ

  • 2018-04-10 02:12:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​ច្បង​ពីរ​នាក់​របស់​ប្រធានាធិបតី​អាមេរិក បាន​ចាយ​លុយ​រដ្ឋ​ចំនួន ៧៣ ០០០ ដុល្លារ​សម្រាប់​ការ​ធ្វើ​ដំណើរ​ផ្ទាល់​ខ្លួន​ទៅ​កាន់​ទីក្រុង ឌូបៃ។

តាម​របាយការណ៍​របស់ CBS ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​ចំណាយ​ទាំង​អស់​នេះ​គ្រប​ដណ្ដប់​ទៅ​លើ​ភ្នាក់​ងារ​​សម្ងាត់​សម្រាប់​ការពារ​សុវត្ថិភាព, បន្ទប់​សណ្ឋាគារ, ថ្លៃ​ធ្វើ​ដំណើរ និង​ការ​ចំណាយ​ផ្សេង​ទៀត​ចាប់​ពី​ថ្ងៃ​ទី ២៦ ខែ​មិនា ដល់​ថ្ងៃ​ទី​៨ ខែ​មេសា។ លោក Donald Trump Jr. និង​ប្អូន​ប្រុស​របស់​ខ្លួន Eric Trump បាន​ចាយ​លុយ​រដ្ឋ​ទាំង​នេះ​សម្រាប់​ការ​ទៅ​ចូល​រួម​មង្គល​ការ​កូនស្រី​របស់​មហាសេដ្ឋី Hussain Sajwani ដែល​ជា​ដៃ​គូ​អាជីវកម្ម​ដ៏​សំខាន់​របស់​លោក ត្រាំ។

គួរ​ឲ្យ​ដឹង​ថា លោក ត្រាំ​នៅ​តែ​រក្សា​ភាព​ជា​ម្ចាស់​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ Trump Organization របស់​ខ្លួន​ដដែល ប៉ុន្តែ​ប្រតិបត្តិការ​ក្នុង​ក្រុមហ៊ុន​សព្វថ្ងៃ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​កូនប្រុស​៕

(លោក Donald Trump Jr. ជាមួយមហាសេដ្ឋី Sajwani)
(លោក Eric Trump)
(លោក Donald Trump Jr.)
(មហាសេដ្ឋី Sajwani និង​កូនស្រី)

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី