ឡុង​ រ៉ាមី​ សុំ​ត្រឹម​ពាក់​កណ្ដាល​ បឺត​ ខាំ​ ក៏​អស់​ចិត្ត​ដែរ​

  • 2018-04-10 09:20:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ស្រករ​ក្រោយ​ ឡុង​ រ៉ាមី​ ថា​សម្រាប់​ Idol​ ក្នុង​ដួង​ចិត្ត​របស់​គេ​នោះ​គឺ​ អតីត​អ្នក​ប្រដាល់​សម្បូរ​ស្នៀត​ បឺត​ ខាំ​ ហើយ​នៅ​ពេល​អនាគត​សុំ​ត្រឹម​ពាក់​កណ្ដាល​ជើង​ខ្លាំង​រូប​នេះ​ក៏​អស់​ចិត្ត​ដែរ។​

កីឡាករ ឡុង រ៉ាមី​(ខៀវ)

ឡុង​ រ៉ាមី​ ប្រាប់​ថា​ ក្នុង​ចំណោម​អ្នក​ប្រដាល់​នៅ​ស្រុក​ខ្មែរ​ទាំង​អស់​ គឺ​ស្រឡាញ់​ពេញ​ចិត្ត​អតីត​កីឡាករ​ បឺត​ ខាំ​ ហើយ​ក្ដី​ស្រមៃ​របស់​ខ្លួន​ចង់​ធ្វើ​ឲ្យ​បាន​ពាក់​កណ្ដាល​ជើង​ខ្លាំង​រូប​នេះ​ក៏​អស់​ចិត្ត​ដែរ។​ អតីត​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ មាន​ចំណុច​ពិសេស​ជា​ច្រើន​ដែល​ខ្លួន​ពេញ​ចិត្ត​រួមមាន គឺ​រហ័ស​ សំបូរ​ស្នៀត​ប្រយុទ្ធ​ល្អៗ​ ឆ្លាត​ក្នុង​ការ​វ៉ៃ។​

អតីត​កីឡាករ បឺត ខាំ

បច្ចុប្បន្ន​នេះ​ រ៉ាមី​ ក៏​ពុង​ព្យាយាម​ហ្វឹកហាត់​ស្នៀត​ល្អ​ៗ​ទាំង​នោះ​តាម​រយៈ​វីដេអូ​ប្រកួត​ចាស់ៗ​ និង​ធ្វើ​តាម​មួយ​ចំនួន​ផង​ដែរ​ នា​ពេលដែល​ខ្លួន​ឡើង​ប្រកួត​តាម​សង្វៀន​នានា​កន្លង​ទៅ​ ហើយ​ពេល​ខ្លះ​ក៏​ធ្វើ​បាន​ល្អ​ ពេលខ្លះ​ទៀត​ក៏​ធ្វើ​មិន​ទាន់បាន​ល្អ។​

កីឡាករ​ ឡុង​ រ៉ាមី​

ឡុង​ រ៉ាមី​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ខ្លារខិនមាន​រិទ្ធិ​ មក​ពី​ខេត្ត​កំពង់ឆ្នាំង​ ហើយ​គេ​ជា​បេក្ខភាព​ម្នាក់​ដែរ​ ដែល​ធ្លាក់​ចេញ​ពី​កម្មវិធី​ពាន​រង្វាន់​របស់​សង្វៀន​ TV5​ តាំង​ពីជុំ​ទី១​មក​ម្ល៉េះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី