ឡៅ ចន្រ្ទា សង្ឃឹម ៧០% អាចឈ្នះពានរង្វាន់សង្វៀន CNC កំពុងវ៉ៃបច្ចុប្បន្ននេះ
- 2018-04-10 07:44:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡៅ ចន្រ្ទា សង្ឃឹម ៧០% អាចឈ្នះពានរង្វាន់សង្វៀន CNC កំពុងវ៉ៃបច្ចុប្បន្ននេះ
ចន្លោះមិនឃើញ
អ្នកប្រដាល់មកពីឆត្រយោង ៩១១ ឡៅ ចន្រ្ទា រំពឹងប្រហែល ៧០% ថានឹងអាចឈ្នះពានរង្វាន់របស់សង្វៀន CNC ទម្ងន់៦៧គីឡូក្រាម ក្រោយយកឈ្នះដៃគូទាំង៤នាក់កន្លងទៅនាវគ្គសន្សំពិន្ទុក្នុងពូល។
ឡៅ ចន្រ្ទា បានឲ្យដឹងថា សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាពេលខាងមុខនេះ រូបគេនឹងរឹតតែខំប្រឹងប្រែងហ្វឹកហាត់បន្ថែមជាងបច្ចុប្បន្ន ដើម្បីឲ្យមានសមត្ថភាពអាចយកឈ្នះដៃគូបាននៅវគ្គចាញ់ធ្លាក់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ចំពោះសមត្ថភាពក៏ដូចជាស្នៀតប្រយុទ្ធរបស់ជើងខ្លាំងឡាវ រុងណាផា វិញ ម្ចាស់មេដាយមាសថ្នាក់ជាតិឆ្នាំ២០១៧ ខាងលើ បង្ហើបថា ដៃគូម្នាក់នេះគឺល្អគ្រប់ស្នៀត ហើយផ្លែធ្ងន់ៗទៀតផង មិនថាកណ្ដាប់ដៃ ទាត់ ឬកែងនោះទេ។ ជំនួបលើកទី១ ដែលខ្លួនឈ្នះអ្នកប្រដាល់មកពីឡាវរូបនេះ គឺដោយសារគេភ្លាត់ស្នៀត ត្រូវកែងដែលខ្លួនវ៉ៃកាត់បានមុនធ្វើឲ្យគេសន្លប់តែម្ដង។
ឡៅ ចន្រ្ទា ជាជើងខ្លាំងម្នាក់ក្នុងចំណោមបេក្ខភាពកម្ពុជាទាំង៤រូប ដែលប្រកួតដណ្ដើមពានរង្វាន់របស់សង្វៀន CNC ដោយ៤ប្រកួតឈ្នះដោយផ្ដួលដៃគូឲ្យសន្លប់ទាំង៤លើក។ គេនឹងត្រូវប៉ះជាមួយអ្នកប្រដាល់ឡាវ រ៉ុងណាផា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាចុងខែមេសា ឆ្នាំ២០១៨ នៅ CNC៕