ឈុត សេរីវ៉ានថង វ៉ៃធ្លាក់ចុះប៉ុន្មានប្រកួតនេះ ដោយសារ...
- 2018-04-10 03:33:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈុត សេរីវ៉ានថង វ៉ៃធ្លាក់ចុះប៉ុន្មានប្រកួតនេះ ដោយសារ...
ចន្លោះមិនឃើញ
អ្នកប្រដាល់កំពុងបង្ហាញការចាប់អារម្មណ៍ ឈុត សេរីវ៉ាថង ថា រៀនផងហាត់ប្រដាល់ផង មមាញឹកខ្លាំងមែនទែន រកតែពេលសម្រាកក៏គ្មានដែរ ណាមួយដល់ឆ្នាំត្រូវប្រលងទៀត។
ឈុត សេរីវ៉ានថង ប្រាប់ឲ្យដឹងថា សព្វថ្ងៃនេះរកពេលទំនេរគ្មានទេ ព្រោះត្រូវរៀនរដ្ឋផង ត្រូវរៀនគួរផង និងឆ្លៀតសល់ម៉ោងខ្លះទៀតទៅហាត់ប្រដាល់ ដើម្បីពង្រឹងសមត្ថភាពត្រៀមឡើងសង្វៀនបន្តទៀត។
កីឡាករមកពីខេត្តបន្ទាយមានជ័យខាងលើបន្តថា តាំងពីម៉ោង៦ព្រឹករហូតដល់ម៉ោង៦ ឬ ៧យប់ទើបទំនេរពីការសិក្សា ហើយឆ្លៀតហ្វឹកហាត់ប្រដាល់ប្រហែល ១ម៉ោង ទៅ ១ម៉ោង ៣០នាទី ផងដែរ មិនឲ្យខានឡើយ។ ដោយជិតដល់ខែប្រលងបាក់ឌុបផងនោះ អ្នកប្រដាល់វ័យ១៩ឆ្នាំខាងលើ នឹងផ្អាកការឡើងសង្វៀនមួយរយៈសិន ដើម្បីចំណាយពេលឲ្យបានច្រើនរៀនត្រៀម។
ឈុត សេរីវ៉ានថង ជាអ្នកប្រដាល់មកពីខេត្តបន្ទាយមានជ័យ ដោយជាប់សិក្សាថ្នាក់ទី១២ ហើយត្រៀមប្រលងផងនោះ មួយរយៈចុងក្រោយរបស់គេប្រកួតមិនសូវជាល្អឡើយ ពោលចាញ់ថៃដណ្ដើមប្រាក់លាននៅ MYTV និងទើបចាញ់ លាភ រដ្ឋា ធ្លាក់ចេញពីពានរង្វាន់ TV5 កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះទៀត៕