មិន​បាច់​លេខ​សម្ងាត់ អាច​ប្រើ Face ID Login ចូល​កម្មវិធី​​ iPhone X បានយ៉ាង​ងាយ

  • 2018-04-15 03:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​អ្នក​ប្រើ​កម្មវិធី​មាន​លេខ​សម្ងាត់​លើ iPhone X ហើយ​ពិបាក​ត្រូវ​ចាំ​ឈ្មោះ និង​លេខសម្ងាត់​កម្មវិធី​នីមួយៗ អាច​ប្រើ​ផ្ទៃ​មុខ​ ធ្វើ​ជា​លេខ​សម្ងាត់​ចូល​ប្រើ​កម្មវិធី​ជំនួស​ ដែល​មាន​ភាព​ងាយស្រួល និង​លឿនរហ័ស​។

រាល់​កម្មវិធីដែល​អាច​ប្រើ Touch ID សុទ្ធ​តែ​អាច​ដំណើរការ​ជាមួយ Face ID។ 

១) ដំឡើង Face ID

ដំបូង​​អ្នក​ត្រូវដំឡើង​មុខងារ Face ID។ 

២) បើ​ក​កម្មវិធី​មាន​លេខ​សម្ងាត់​

ទាញ​យក​កម្មវិធី ដែល​តម្រូវ​ប្រើ​លេខ​សម្ងាត់​។ ចុច​លើ​ប៊ូតុង Sign In > បញ្ចូល​ឈ្មោះ និង​លេខ​សម្ងាត់​។ វា​នឹង​បង្ហាញ​ជម្រើស Sign In។ ចុច​ប៊ូតុង​ Enable និង Confirm ដើម្បី​បញ្ជាក់ពី​ការ​ប្រើ Face ID។ បន្ទាប់ពីនេះ Face ID នឹង​ផ្ទៀងផ្ទាត់ពេល​អ្នក​ត្រូវការ Sign In ចូល​កម្មវិធី​នេះ​។ 

៣) ផ្ទៀងផ្ទាត់​លេខ​សម្ងាត់​រហ័ស​

កម្មវិធី​មួយ​ចំនួន​បង្ហាញ​ជម្រើស Face ID មុន​ពេល​អ្នក Sign In ទៅ​ទៀត​។ Enable រួច Sign In។ ពេលក្រោយអ្នក Sign In ចូល​កម្មវិធី នឹង​ឃើញ​ផ្ទាំង​សួរ​បើ​អ្នក​អនុញ្ញាត​ឲ្យ​វា​ប្រើ Face ID > ចុច OK ហើយ Face ID នឹង​ផ្ទៀងផ្ទាត់​អ្នក​ចូល​ប្រើ​។ 

៤)​ ចុះ​បើ​អ្នក​រំលង​ជម្រើស​នេះ​ពី​មុន​

បើ​អ្នក​បាន​រំលង​ជម្រើស​ប្រើ Face ID ឬ Touch ID អាច Sign In ចូល​កម្មវិធី​ប្រើ​លេខ​សម្ងាត់​ដូច​ធម្មតា រួច​បើក​ផ្នែក Settings។ បើ​កម្មវិធី​អាច​ប្រើ Face ID ឬ Touch ID អ្នក​គួរ​តែ​ឃើញ​ជម្រើស​មួយ​ដើម្បី Enable មុខងារ​នេះ​។ ចុច​បើក​ដំណើរការ > ពេលក្រោយ អ្នក Sign In នោះ Face ID នឹង​បង្ហាញ​ផ្ទៀងផ្ទាត់​​។ 

៥)​ ដំណើរការ​មុខងារ​ក្នុង​កម្មវិធី​

កម្មវិធី​មួយ​ចំនួន​ទៀត អ្នក​ប្រហែល​មាន​ប្រើ​វិធីសាស្ត្រ​ផ្ទៀងផ្ទាត់​ជា​ច្រើន ដូចជា PIN និង លេខ​សម្ងាត់​។ អ្នក​ស្វែងរក​ផ្នែក Settings សម្រាប់​កម្មវិធី​នោះ > បើក​ជម្រើស​សម្រាប់ Face ID។ ពេល​ក្រោយ​អ្នក Sign In មុខងារ Face ID នឹង​ផ្ទៀងផ្ទាត់​អ្នក​។ 

៦) បើក​ដំណើរការ​មុខងារ​ក្នុង Settings

បើ​ដឹង​ថា​កម្មវិធី​អាច​ប្រើ Face ID ឬ Touch ID តែ​មិន​មាន​ផ្ដល់​ជម្រើស​បើក​ដំណើរការ​ក្នុង Settings អ្នក​អាច​បើក​កម្មវិធី Settings > Face ID & Passcode > បញ្ចូល​កូដ​សម្ងាត់​។ រួច​ចុច​លើ​ជម្រើស Other Apps > បើ​កម្មវិធី​ស្ថិត​ក្នុង​បញ្ជី​តែ Face ID មិន​បើក​ដំណើរការ ចុច​ប៊ូតុង​ក្បែរ​ឈ្មោះ​កម្មវិធី​ដើម្បី​បើក​។ ពេល​អ្នក​ចូល​កម្មវិធី​ម្ដង​ទៀត​មុខងារ Face ID នឹង​អាច​ប្រើ​បាន​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ pcmag   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី