សុំស្នេហ៍ប្រុសដូចគ្នាគេមិនព្រម រត់ទៅកែភេទ មកវិញស្រាប់តែបាក់ស្រឹប

  • 2018-04-11 01:32:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​កែ​ភេទ​ម្នាក់ ដែល​ត្រូវ​មិត្ត​ប្រុស​របស់​ខ្លួន​បដិសេធ​ស្នេហ៍ ឥឡូវ​នេះ​បាន​និយាយ​ថា ពួកគេ​កំពុង​ស្រលាញ់​គ្នា​យ៉ាង​ល្អូកល្អិន បន្ទាប់​ពី​ការ​ផ្លាស់ប្ដូរ​រូបរាង​របស់​នាង។

នាង Erin ក្រោយពេលកែភេទ និងមិត្តប្រុស Jared

នាង Erin Anderson អាយុ ២២ ឆ្នាំ បាន​ដឹង​ថា នាង​កើត​មក​ខុស​ដង​ខ្លួន​តាំង​ពី​អាយុ ៣ ឆ្នាំ​មក​ម្ល៉េះ នៅ​ពេល​នាង​តុបតែង​មុខ និង​គូរ​រូប​ខ្លួនឯង​ជា​ក្មេង​ស្រី។

Erin កាលនៅជាក្មេងប្រុស

នៅ​ពេល Erin ជួប​មិត្ត​ប្រុស​អាយុ ២៨ ឆ្នាំ មាន​ឈ្មោះ​ថា Jared Norris នៅ​លើ​បណ្ដាញ​សង្គម Facebook នៅ​ពេល​នោះ នាង​នៅ​ជា​មនុស្ស​ប្រុស​នៅ​ឡើយ។ មិនតែប៉ុណ្ណោះ នាង​ត្រូវ Jared បដិសេធ​ស្នេហ៍​ថែម​ទៀត​ផង។

Erin កាលនៅជាមនុស្សប្រុស

អ្វី​គ្រប់​យ៉ាង​បាន​ផ្លាស់ប្ដូរ នៅ​ពេល ២ ឆ្នាំ​ក្រោយ បន្ទាប់​ពី Erin បាន​កែ​ភេទ​ក្លាយ​ខ្លួន​ជា​មនុស្ស​ស្រី។ ជាមួយគ្នា Jared បាន​ចុច Like រូបថត​របស់​នាង​នៅ​លើ​បណ្ដាញ​សង្គម Instagram ថែម​ទៀត​ផង។ មិនយូរប៉ុន្មាន ពួកគេ​ក៏​ចាប់ផ្ដើម​ស្រលាញ់​គ្នា។

យ៉ាងណាមិញ លោក Jared បាន​និយាយ​ថា លោក​ស្រលាញ់ Erid ដោយសារតែ​នាង​មាន​ឆន្ទៈ​ធ្វើ​ជា​ខ្លួនឯង ដោយ​មិន​ខ្វល់​ពី​ក្រសែភ្នែក​អ្នក​ដទៃ​ឡើយ៕

Erin កាលនៅជាមនុស្សប្រុស
Erin ក្រោយពេលកែភេទ
Erin ក្រោយពេលកែភេទ
នាង Erin ក្រោយពេលកែភេទ និងមិត្តប្រុស Jared

ចុច​អាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សេង ឡុង