រស់នៅជាមួយគ្នាអស់ ៤២ ឆ្នាំ ទីបំផុតសម្រេចរៀបការក្នុងមន្ទីរពេទ្យ ក្រោមហេតុផលរំជួលចិត្ត

  • 2018-04-08 04:27:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​វ័យ ៥៧ ឆ្នាំ​ម្នាក់​បាន​សម្រេច​ចិត្ត​រៀប​ការ​ជាមួយ​ដៃ​គូ​របស់​ខ្លួន​ក្នុង​មន្ទីរ​ពេទ្យ ក្រោយ​ទទួល​ដំណឹង​ថា​​ជំងឺ​មហារីក​លំពែង​របស់​ខ្លួន​កាន់​តែ​ធ្ងន់ធ្ងរ​ហើយ។

អ្នក​ស្រី Mandy Helen Lucitt បាន​សម្រេច​រៀប​ការ​ជាមួយ​លោក Kevin McCarthy កាល​ពី​វេលា​ម៉ោង ២ រសៀល​ថ្ងៃ​ទី ៤ ខែ​មេសា​​ក្នុង​មន្ទីរ​ពេទ្យ Daren Valley។ ពួក​គេ​បាន​រស់​នៅ​ជាមួយ​គ្នា​អស់​រយៈ​ពេល ៤២ ឆ្នាំ ហើយ​គ្រោង​នឹង​រៀប​ការ​នៅ​ថ្ងៃ​ទី ២៧ ខែ​មេសា​នេះ។ ប៉ុន្តែ​ក្រោយ​ពី​ទទួល​ដំណឹង​ថា​​ជំងឺ​មហារីក​លំពែង​កាន់​តែ​ធ្ងន់​ធ្ងរ អ្នក​ស្រី Mandy ក៏​សម្រេច​លើក​ថ្ងៃ​​រៀប​ការ​​តែ​ម្ដង។ ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ​​របស់​អ្នក​ទាំង​ពីរ​បាន​មក​ចូលរួម និង​ជួយ​រៀប​ចំ​ពិធី​រៀប​ការ​នេះ​ឡើង​សម្រាប់​ពួក​គេ​នៅ​ក្នុង​មន្ទីរ​ពេទ្យ។

ក្រោយ​ពេល​ពិធី​នេះ​បាន​បញ្ចប់ ខាង​មន្ទីរ​ពេទ្យ​បាន​បង្ហោះ​រូបភាព​មង្គល​ការ​របស់​ពួក​គេ​ទៅ​ក្នុង Facebook ហើយ​ទទួល​បាន​ការ​ចូល​រួម​សាទរ​យ៉ាង​ច្រើន​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន