លាភ​ រដ្ឋា​ ធ្វើ​ស្រែ​ចម្ការ​បាន​ផល​តិច​ ឆ្លៀត​មក​ប្រដាល់​រក​លុយ​បន្ថែម

  • 2018-04-11 03:09:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ លាភ​ រដ្ឋា​ ថា​ រប​រធ្វើ​ស្រែ​ ធ្វើ​ចម្ការ​ បាន​ចំណូល​មិន​ទៀងទាត់​ ជួន​បាន​តិច​ ជួន​បាន​ច្រើន​ ដូច្នេះ​មាន​តែ​ឆ្លៀត​ហាត់​ប្រដាល់​ចាប់​អាជីព​នេះ​បន្ថែម​ទៀត​ គ្រាន់​ចិញ្ចឹម​ជីវិត​ ជួយ​ជីវភាព​បាន​មួយ​កម្រិត។​

លាភ រដ្ឋា(ក្រហម)

លាភ​ រដ្ឋា​ ប្រាប់​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​រូប​គេ​ជា​កសិករ​មួយ​រូប​នៅ​បន្ទាយ​មាន​ជ័យ ដល់​រដូវ​ធ្វើ​ស្រែ ធ្វើ​ស្រែ​ ដល់​រដូវ​ធ្វើ​ចម្ការ​ ធ្វើ​ចម្ការ​ ប៉ុន្តែ​រប​រមួយ​នេះ​មិន​សូវ​ជា​កាក​កប​នោះ​ឡើយ​ ពោល​ឆ្នាំ​ណា​អំណោយផល​ទៅ​ក៏​ទទួល​បាន​ច្រើន​ ឆ្នាំ​ខ្លះ​ក៏​មិន​សូវ​បាន​ផង​ដែរ។​ នៅ​រដូវ​វស្សា​គឺ​ចាប់​ផ្ដើម​ធ្វើ​ស្រូវ​ ហើយ​នៅ​រដូវ​ប្រាំង​ចាប់​ដាំ​ដំឡូង​បន្ត​ទៀត។​

លាភ រដ្ឋា(ក្រហម)

អ្នក​ប្រដាល់​វ័យ​២៤​ឆ្នាំ​ខាង​លើ​បន្ថែម​ថា​ ដោយ​មាន​ពេល​ទំនេរ​ពី​កិច្ចការ​ស្រែ​ចម្ការ​ ក៏​ឆ្លៀត​មក​ហាត់​ប្រដាល់​ ហើយ​ឡើង​ប្រកួត​ដើម្បី​ទទួល​បាន​កម្រៃ​មួយ​ផ្នែក​ទៀត​ ក្នុង​ការ​ដោះ​ស្រាយ​ជីវភាព​ក្រុម​គ្រួសារ។​ ចំពោះ​អាជីព​ឈឺ​ខ្លួន​នេះ​ កីឡាករ​ខាង​លើ​ក៏​ប្ដេជ្ញា​ខំប្រឹង​ជា​បន្ត​ទៀត​ដែរ​ ដើម្បី​បាន​ល្បី​ឈ្មោះ​ និង​មាន​តម្លៃ​ខ្លួន​ខ្ពស់​ថែម​ទៀត។​

លាភ រដ្ឋា(ក្រហម)

លាភ​ រដ្ឋា ​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ដីឡូត​ខេត្ត​បន្ទាយ​មាន​ជ័យ​ ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​តាំង​ពី​ឆ្នាំ​២០១៦​ មក​ម្ល៉េះ​ ហើយ​បច្ចុប្បន្ន​ជា​បេក្ខភាព​ម្នាក់​ឡើង​ទៅ​ជុំ​ទី៣​ (៨នាក់)​ ចុង​ក្រោយ​ នៃ​ពាន​រង្វាន់​ TV5 ក្រោយ​យក​ឈ្នះ​ ឈុត សេរីវ៉ាន់ថង​ កាល​ពី​សប្ដាហ៍​មុន​នេះ ៕​

វីដេអូប្រកួត

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី