ទិដ្ឋភាពពលករខ្មែរសម្រុកមកស្រុកកំណើត ណែនក្ដន់នៅព្រលានយន្តហោះភ្នំពេញយប់មិញ

  • 2018-04-11 03:25:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពលករ​ខ្មែរ​នៅកូរ៉េរាប់រយ​នាក់ សម្រុក​មកលេង​ស្រុក​កំណើត​របស់​ខ្លួន ​ក្រោយ​កន្លែង​ការងារ​បាន​អនុញ្ញាត​ឲ្យ​សម្រាក​រយៈពេល​យូរ​រហូត​ដល់​មួយខែ​ពេញ​ ដើម្បីជួប​ជុំគ្រួសារ​នាឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខ ​។

នៅ​យប់​ថ្ងៃទី ១០ មេសា វេលា​ម៉ោង ១១ ​ក្រុម​គ្រួសារ​​បាន​ឈរ​រង់ចាំ​បងប្អូន​ពលករ​ខ្មែរ​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ ដោយ​ទឹកមុខ​ញញឹម​ពព្រាយ ខ្លះ​យំ​ផង ​អោប​ផង ​ទម្រាំ​បាន​ជួប​សាច់​ញាតិ​ម្ដងៗ​។ ខាងក្រោមនេះ​ ទិដ្ឋភាព​ពលករ​ខ្មែរមក​ដល់​ព្រលាន​យន្តហោះ​យប់មិញ៖

គួរ​រំឭក​ថា​ ​ពលករ​ខ្មែរ​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ ធ្វើ​ការ​នៅ​កូរ៉េ​ទទួល​បាន​ប្រាក់​ខែ​យ៉ាង​តិច ១ ២០០​ដុល្លារ ក្នុង​១ខែ ហើយ​ពួកគាត់​តែងតែ​ផ្ញើ​ប្រាក់​ទាំង​នេះ​មក​ស្រុក​កំណើត​វិញ ក្នុង​ម្នាក់ៗ មិន​តិច​ជាង​៨០០ ទៅ​ ១០០០ដុល្លារ​ឡើយ។ បើ​គិត​ពី​តួលេខ​នេះ ចំនួន​ទឹកប្រាក់​ដែល​ពលករ​ខ្មែរ​ត្រូវ​ផ្ញើ​មក​ស្រុក​កំណើត មាន​ប្រមាណ​ជាង ៣០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕ ​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម