Cardi B សារភាព​ថា​ពិត​ជា​រំភើប​ខ្លាំង​ពេល​បាន​ជួប​ Beyonce

  • 2018-04-11 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ចង្វាក់​ហ៊ីប​ហប​ Cardi B ទើប​តែ​ល្បី​ខ្លាំង ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។​ ថ្មី​ៗ​នេះ​នាង​ទើប​តែ​ប្រកាស​ថា​នាង​កំពុង​តែ​ពពោះ​កូន​លើក​ដំបូង ព្រម​ទាំង​បង្ហាញ​ពី​អារម្មណ៍​ពុះ​កញ្ជ្រោល​ពេល​ជួប​តារា​ចម្រៀង Beyonce លើក​ដំបូង។

តារា​រ៉េប​២៥​ នេះ​បាន​និយាយ​ថា​ពេល​នាង​ជួប Beyonce នាង​មាន​អារម្មណ៍​រំភើប​ខ្លាំង​ដល់​ថ្នាក់​ចង់​លេច​លាមក។ Cardi B ប្រាប់​ថា​ "កាល​ហ្នឹង​ខ្ញុំ​ពិត​ជា​ភ័យ​ខ្លាំង ហើយ​ក៏​ខ្មាស​ខ្លាំង​ដែរ និយាយ​រួម​ទៅ​គឺ​រំភើប​ពេក។ មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​គិត​ថា​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ប៉ុន្តែ​តាម​ពិត​ខ្ញុំ​ភ័យ​និង​រំភើក​ឡើង​ចង់​លេច​លាមក។​ ពេល​នាង​ជួប​ខ្ញុំ​នាង​និយាយ​ថា នាង​ស្រលាញ់​តន្ត្រី​ខ្ញុំ​ ឯ​ខ្ញុំ​វិញ​ឡើង​រំភើប​ខ្លាំង​។"

Cardi B ចាប់​ផ្ដើម​ល្បី​ខ្លាំង​តាម​រយៈ​បទ​ចម្រៀង "Bodak Yellow” ក្រោយ​មក​នាង​ក៏​បាន​បង្ហាញ​ខ្លួន​ច្រៀង​ជាមួយ​តារា​ល្បី​ៗ​ជា​ច្រើន​រូប និង​ក្លាយ​ជា​តារា​ដ៏​ល្បី​មួយ​រូប​ក្នុង​វ័យ​២៥​ឆ្នាំ៕

អាន​អត្ថបទ៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ ធារ៉ូ