ទើប​តែ​ចេញ​បាន​ប៉ុន្មាន​ថ្ងៃ​​ អ្នក​សរសេរ​រឿង "A Quiet Place” មាន​គំនិត​សម្រាប់​វគ្គ​ថ្មី​បាត់!

  • 2018-04-10 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​សរសេរ​ប៉ារ៉ូល​រឿង "A Quiet Place” លោក Bryan Woods និង Scott Beck មាន​គំនិត​ជា​ច្រើន​រួច​ស្រេច​ទៅ​ហើយ​ សម្រាប់​វគ្គ​ថ្មី​ចំពោះ​រឿង​បែប​រន្ធត់​នេះ​។ វា​ជា​រឿង​មួយ​ដែល​មិន​នឹក​ស្មាន​ដល់​ ដែល​ភាពយន្ត​នេះ​មាន​លទ្ធភាព​រក​ចំណូល​បាន​ដល់​ទៅ ៥០​លាន​ដុល្លារ​ចំពោះ​សប្ដាហ៍​ដំបូង​។

ដឹក​នាំ​រឿង​ដោយ​លោក John Krasinski “A Quiet Place” និយាយ​ពី​គ្រួសារ​មួយ​ ដែល​ខិត​ខំ​ប្រឹង​ប្រែង​គេច​ពី​សេចក្ដី​ស្លាប់​ ដោយ​ពិភពលោក​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​គ្រោះ​ថ្នាក់​មួយ។ នៅ​ក្នុង​រឿង​នេះ មាន​សត្វ​ចម្លែក​មួយ​ប្រភេទ​ អាច​ប្រមាញ់​មនុស្ស​ដោយ​ប្រើ​ញាណ​ពិសេស បាន​មក​ពី​ការ​ឭ​សំឡេង។ ដូច្នេះ​ហើយ​ទើប​បាន​ជា​រឿង​រ៉ាវ​ដែល​កើត​ឡើង​នៅ​ក្នុង​រឿង​នេះ គឺ​វា​ពិត​ជា​ប្លែក​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយ​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​ពី​សំណាក់​តារា​ហូលីវូដ​ល្បីៗ សូម្បី​តែ​អ្នក​និពន្ធ​រឿង​បែប​រន្ធត់ Stephen Hawkin ក៏​សរសើរ​ពី​រឿង​នេះ​ដែរ។

​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​ Fandango អ្នក​សរសេរ​រឿង​ទាំង​ពីរ​រូប​បាន​និយាយ​ថា​ "វា​ពិត​ជា​​ពិភព​ដ៏​រំភើប​ប្លែក​មួយ។ យើង​អាច​បង្កើត​រឿង​រ៉ាវ​ប្លែកៗ​ជា​ច្រើន។"

អ្នក​ទាំង​ពីរ​បន្ថែម​ថា "ពួក​យើង​មាន​គម្រោង​ជា​ច្រើន​ដែល​មិន​ទាន់​ដាក់​បញ្ចូល​នៅ​ក្នុង​រឿង ដូច​ជា​រឿង​រ៉ាវ​ថ្មី​ៗ អាច​ជា​ប្រភេទ​សត្វ​ចម្លែក​ថ្មី​ជា​ដើម ដូច្នេះ​ដោយ​មាន​តួអង្គ​សំខាន់​ៗ រួច​ជា​ស្រេច​ដូច្នេះ​វា​មិន​ពិបាក​នោះ​ទេ ចំពោះ​ការ​បង្កើត​អ្វី​ដែល​ថ្មី​ចំពោះ​វគ្គ​បន្ទាប់។"

អាន​អត្ថបទ៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ