ភាពយន្ត​ឆ្លាម​យក្ស "The Meg” សម្ដែង​ដោយ​ Jason Statham បញ្ចេញ​ Trailer ដំបូង (វីដេអូ)

  • 2018-04-10 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិត​កម្ម​ Warner Bros. ទើប​តែ​បញ្ចេញ​ Trailer ដំបូង​សម្រាប់​ភាពយន្ត​ថ្មី​និយាយ​ពី​ត្រី​ឆ្លាម​យក្ស​ចំណង​ជើង "The Meg”។

តារា​សម្ដែង Jason Statham

ភាពយន្ត​នេះ​ចូលរួម​សម្ដែង​ដោយ​តារា​ល្បី​ខាង​រឿង​បាញ់​ប្រហារ​និង​វាយ​តប់ លោក Jason Statham និយាយ​ពី​បេសកកម្ម​របស់​ក្រុម​អ្នក​សិក្សា​នៅ​បាទ​សមុទ្រ​ ក្រោយ​មក​ក៏​ជួប​ជាមួយ​សត្វ​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ផុត​ពូជ​តាំង​ពី​រាប់​ពាន់​ឆ្នាំ​មុន។

ភាពយន្ត​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅ​រឿង​បែប​វិទ្យាសាស្ត្រ​ "Meg: A Novel of Deep Terror” បញ្ចេញ​ឆ្នាំ ១៩៩៧ ដោយ​អ្នក​និពន្ធ Steve Alten។ មុន​នឹង​ចូលរួម​សម្ដែង​រឿង​នេះ លោក Jason ក៏​បាន​ហែល​ទឹក​ជាមួយ​ឆ្លាម​ពិតៗ​ទៀត​ផង​ដើម្បី​ត្រៀម​ខ្លួន​។

ភាពយន្ត​នេះ​ចាប់​ដាក់​បញ្ចាំង​នៅ​ខែ​សីហា​ឆ្នាំ ២០១៨។

ទស្សនា​វីដេអូ​ Trailer ខាង​ក្រោម៖

អាន​អត្ថបទ៖

ប្រភព៖ comicbook   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម