តារា​ម៉ូដែល Heidi Klum ព្រលះ​ល្វែង​លើ​ទាំង​ស្រុង​ពេល​ដើរ​លេង​ជាមួយ​មិត្ត​ប្រុស

  • 2018-04-10 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ម៉ូដែល​សម្រាប់​កម្មវិធី Victoria's Secret បាន​បង្ហាញ​ខ្លួន​ជាមួយ​មិត្ត​ប្រុស​ Tom Kaulitz ដែល​មាន​វ័យ​ក្មេង​ជាង​ខ្លួន​ ១៦​ឆ្នាំ​ ដោយ​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​គ្នា​នៅ​ប្រទេស​មិចស៊ិចកូ។

តារា​ម៉ូដែល Heidi Klum

Heidi ត្រូវ​គេ​សង្កេត​ឃើញ​អាក្រាត​ពាក់​កណ្ដាល​ខ្លួន​ខាង​លើ​ ពោល​គឺ​បង្ហាញ​ល្វែង​លើ​នៅ​ទី​សាធារណៈ​ដោយ​មិន​ញញើត​នឹង​អ្នក​តាម​ប្រមាញ់​ថត​រូប​នោះ​ទេ។​

តារា​ម៉ូដែល​រូប​នេះ គឺ​ជា​តារា​ម៉ូដែល​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ប្រចាំ​កម្មវិធី Victoria's Secret ប៉ុន្តែ​ពេល​នេះ​នាង​បាន​ ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​ផ្សេងៗ​ទៀត​ដូច​ជា​ធ្វើ​ជា​គណៈកម្មការ​ក្នុង​កម្មវិធី America's Got Talent ជា​ដើម។

គូស​បញ្ជាក់​ដែរ​ថា នាង​ទើប​តែ​លែង​លះ​ស្វាមី​ចាស់​របស់​នាង​លោក Vito Schnabel ដែល​មាន​អាយុ​ក្មេង​ជាង​នាង​ ១៣​ឆ្នាំ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន។

តោះ! អីចឹង​មក​មើល​រូប​ថត​ដែល​ប្រមាញ់​បាន​ទាំង​អស់​គ្នា!

អាន​អត្ថបទ៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ