តួ​រឿង "Guadians of the Galaxy” ចេញ​មុខ​វាយ​បក​ពួក​នៅ​ហូលីវូដ​ ដែល​មើល​ងាយ​រឿង​របស់​ Marvel

  • 2018-04-09 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ហូលីវូដ​ល្បី​ឈ្មោះ Zoe Saldana ដែល​បាន​សម្ដែង​ជា​តួអង្គ​ Gamora ក្នុង​រឿង "Guardians of the Galaxy” មិន​ពេញ​ចិត្ត​ទេ ចំពោះ​យោបល់​របស់​ពួក​អ្នក​មាន​ឋានៈ​ខ្ពស់ៗ​នៅ​ហូលីវូដ​ និយាយ​ម៉ាក់​ងាយ​ភាពយន្ត​បែប​វីរបុរស​របស់​ Marvel។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ ជាមួយ​វិបសាយ​ហ្វេសិន​របស់​អង់គ្លេស Net-A-Porter តារា​រូប​នេះ​បាន​និយាយ​ថា​ នាង​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​នៅ​ហូលីវូដ​ម៉ាក់​ងាយ​ដោយ​សារ​​តែ​ចូលរួម​សម្ដែង​នៅ​ក្នុង​ភាពយន្ត​បែប​​វីរបុរស (Superhero)។

Saldana បាន​បញ្ជាក់​ប្រាប់​ថា ទោះ​បី​ជា​នាង​សម្ដែង​នៅ​ក្នុង​រឿង​ប្រភេទ​នេះ​ក៏​ដោយ ក៏​នាង​នៅ​តែ​សំខាន់​ក្នុង​នាម​ជា​តារា​សម្ដែង​មួយ​រូប​ដែរ ព្រោះ​រឿង​ប្រភេទ​នេះ​ផ្ដល់​នូវ​អ្វី​វិជ្ជមាន​ដល់​ក្មេង​តូចៗ នូវ​អ្វី​ដែល​ពួក​គេ​អាច​រំពឹង​មើល​ជា​វីរបុរស​របស់​ពួក​គេ​។

តារា​ជើង​ចាស់​រួប​នេះ​ ធ្លាប់​សម្ដែង​ក្នុង​រឿង​ល្បីៗ​ជា​ច្រើន​ដូច​ជា "Pirate of the Caribbean”, “Star Trek” និង "Guardians of the Galaxy” ជា​ដើម។

ចំពោះ​បញ្ហា​នេះ​ បាន​កើត​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយ​សារ​កំណើន​នៃ​ភាពយន្ត​ល្បីៗ បែប​ Superheroes កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ធ្វើ​ឲ្យ​អ្នក​ពេញ​ចិត្ត​ហូលីវូដ​កាល​ពី​មុន​មាន​ការ​អាក់អន់ស្រពន់ចិត្ត​ចំពោះ​ការ​ផ្លាស់​ប្ដូរ​នេះ។

Zoe Saldana នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​ភាពយន្ត​ថ្មី Avengers: Infinity Wars នៅ​ថ្ងៃ​ទី ២៧​ខែ​មេសា​នេះ​ហើយ៕

អាន​អត្ថបទ៖

ប្រភព៖ Thewrap   ប្រែ​សម្រួល៖ ធារ៉ូ