“A Quiet Place” បើក​ឆាក​ជាមួយ​ចំណូល​៥០​លាន​ដុល្លារ ខណៈ "Black Panther” កើន​ចំណូល​ច្រើន​ជាង "Titanic”

  • 2018-04-09 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ "A Quite Place” ដែល​ចូល​រួម​សម្ដែង​ដោយ​ប្ដី​ប្រពន្ធ​តារា​ល្បី John Krasinski និង​ Emily Blunt បាន​ឈ្នះ​ជា​ភាពយន្ត​រក​ចំណូល​បាន​យ៉ាង​ច្រើន​ជាង​គេ​នៅ​ Box Office ប្រចាំ​សប្ដាហ៍​ ចំពោះ​ចំណូល​​៥០​លាន​ដុល្លារ។

ខណៈ​នេះ​ដែរ​ភាពយន្ត​របស់ Marvel “Black Panther” រក​ចំណូល​បាន​ ៨,៤​លាន​ដុល្លារ​បន្ថែម​ទៀត ធ្វើ​ឲ្យ​ភាពយន្ត​នេះ​រក​ចំណូល​បាន​ច្រើន​ជាង "Titanic” ទៅ​ទៀត​។

ចំណែក​ឯ​ភាពយន្ត "Ready Player One” ក៏​នៅ​បន្ត​រក​ចំណូល​បាន​ច្រើន​ផង​ដែរ គឺ​ ២៥,១​លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ទី​២។

នេះ​ជា​បណ្ដា​ភាពយន្ត​ទាំង​១០ រក​ចំណូល​បាន​ច្រើន​ជាង​គេ៖

១០. “Isle of Dogs” ប្រាក់​ចំណូល ៤,៦​លាន​ដុល្លារ

និយាយ​អំពី​ដំណើរ​ផ្សងព្រេង​របស់​ក្មេង​ប្រុស​ជនជាតិ​ជប៉ុន​ម្នាក់ ស្វែង​រក​ឆ្កែ​របស់​ខ្លួន​ដែល​បាត់។

៩. “Pacific Rim: Uprising” ប្រាក់​ចំណូល ៤,៩​លាន​ដុល្លារ

និយាយ​អំពី​ការ​ផ្សង​ព្រេង​របស់ Jake Pentecost ជា​កូន​ប្រុស​របស់ Stacker Pentecost ជួប​ជាមួយ​នឹង​តួអង្គ Mako Mori ដើម្បី​ដឹក​នាំ​អ្នក​បើក​យាន​ Jaeger ជំនាន់​ថ្មី​ ដោយ​រួម​បញ្ចូល​ទាំង​អ្នក​ពូកែ​ Hacker វ័យ​១៥​ឆ្នាំ Amara ដើម្បី​ប្រឆាំង​នឹង​សត្រូវ​ពួក​សត្វ​ចម្លែក Kaiju។

៨. “Sherlock Gnomes” ប្រាក់​ចំណូល ៥,៦​លាន​ដុល្លារ

បន្ត​ពី​សាច់​រឿង "Gnomeo & Juliet” អ្នក​ទាំង​ពីរ​បាន​ជួល​កំពូល​អ្នក​ស៊ើបអង្កេត​ Sherlock Gnomes ដើម្បី​ស្វែង​រក​កាត​បាត់​បង់​របស់​ដ៏​អាថ៌កំបាំង​មួយ។

៧. “Chappaquiddick” ប្រាក់​ចំណូល ៦,២​លាន​ដុល្លារ

ជា​ភាពយន្ត​និយាយ​អំពី​ហេតុការណ៍​ដែល​កើត​ឡើង​ នៅ​ឆ្នាំ​១៩៦៩ ដែល​ជា​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​របស់​អ្នក​យុទ្ធសាស្ត្រ​របស់​លោក​ Ted Kennedy ឈ្មោះ Mary Jo Kopechneធ្វើ​ឲ្យ​នាង​បាត់​បង់​ជីវិត។

៦. “Acrimony” ប្រាក់​ចំណូល ៨,១​លាន​ដុល្លារ

និយាយ​អំពី​ប្រពន្ធ​ដ៏​ស្មោះ​ត្រង់​ម្នាក់ ដែល​តែង​តែ​ស្ដាប់​បង្គាប់​និង​ធ្វើ​អ្វី​តាម​ប្ដី បែរ​ជា​ប្រែ​ជា​ស្រ្ដី​ដ៏​ខ្លាំង​ពូកែ​ម្នាក់​ដើម្បី​ស្វែង​រក​យុត្តិធម៌​ឲ្យ​ខ្លួន​ឯង​ក្រោយ​ដឹង​ថា​ប្ដី​ខ្លួន​កំពុង​តែ​ក្បត់។

៥. “I Can Only Imagine” ប្រាក់​ចំណូល ៨,​៤លាន​ដុល្លារ

ជា​ភាពយន្ត​និយាយ​​អំពី​រឿង​រ៉ាវ​ពិត​របស់​បទ​ចម្រៀង "I Can Only Imagine" របស់​ក្រុម​ចម្រៀង MercyMe ដ៏​ល្បី​មួួ​និយាយ​អំពី​ថាម​ពល​នៃ​ការ​លើក​លែង​ទោស។

៤.​ “Black Panther” ប្រាក់​ចំណូល ៨,៤​លាន​ដុល្លារ

ជា​ភាពយន្ត​ថ្មី​ពី​ផលិតកម្ម Marvel បង្ហាញ​ពី​ដំណើរ​សាច់​រឿង​របស់ T'Challa ស្ដេច​នៃ​រាជាណាចក្រ​អាថ៌កំបាំង​ Wakanda ដែល​ប្រកប​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើបៗ និង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដណ្ដើម​អំណាច​នៃ​ជន​ខាង​ក្រៅ​ម្នាក់ ដែល​កើ​ត​មក​ពី​កំហុស​របស់​ឪពុក T'Challa។

៣. “Blockers” ប្រាក់​ចំណូល ២១​,៤​លាន​ដុល្លារ

ឪពុក​ម្ដាយ​បី​គូ ព្យាយាម​បញ្ឈប់​កូន​ស្រី​ខ្លួន​កុំ​ឲ្យ​រួម​ភេទ​នៅ​ក្នុង​រាត្រី Prom Night។

២. “Ready Player One” ប្រាក់​ចំណូល ២៥,​១​លាន​ដុល្លារ

នៅ​ពេល​ដែល​កំពូល​អ្នក​ផលិត​ពិភព​ VR ហៅ​ថា the OASIS បាត់​បង់​ជីវិត​ លោក​បាន​បញ្ចេញ​វីដេអូ​មួយ​ដែល​ចង់​ឲ្យ​អ្នក​ប្រើ​ប្រាស់ OASIS ទាំង​អស់​ស្វែង​រក​វត្ថុ​មួយ​ឈ្មោះ​ថា Easter Egg ដែល​អាច​ឲ្យ​អ្នក​ឈ្នះ​នោះ​ទទួល​បាន​ទ្រព្យ​សម្បត្តិ​របស់​លោក។

១. “A Quite Place” ប្រាក់​ចំណូល ៥០​លាន​ដុល្លារ

គ្រួ​សារ​មួយ​តម្រូវ​ឲ្យ​រស់​នៅ​ដោយ​ស្ងៀម​ស្ងាត់ ដោយ​សារ​តែ​មាន​សត្វ​ចម្លែក​ម្យ៉ាង​តាម​សម្លាប់​មនុស្ស​តាម​រយៈ​សំឡេង។

បណ្ដា Trailer ភាពយន្ត​ចំណូល​ថ្មី៖

អាន​អត្ថបទ៖

ប្រភព៖ ScreenRant | imdb   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី