កំពូល​តារា​បូលីវូដ Salma Khan ត្រូវ​បាន​គេ​ដោះ​លែង​បន្ទាប់​ពី​ចំណាយ​ពេល​២​ថ្ងៃ​ដេក​គុក

  • 2018-04-09 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​សញ្ជាតិ​ឥណ្ឌា ​លោក Salman Khan ត្រូវ​បាន​គេ​ដោះ​លែង​កាល​ពី​ថ្ងៃ​សៅរ៍​បន្ទាប់​ ពី​ចំណាយ​ពេល​អស់​២​យប់​នៅ​ក្នុង​គុក។ លោក​ត្រូវ​បាន​គេ​កាត់​ទោស​ឲ្យ​ជាប់​គុក​ចំនួន​៥​ឆ្នាំ​ ពី​បទ​សម្លាប់​សត្វ​ព្រៃ​។

លោក​ Khan ត្រូវ​បាន​ដោះ​លែង​ដោយ​បង់​ប្រាក់​ពិន័យ​ ដោយ​កំពុង​តែ​ដោះ​ស្រាយ​បញ្ហា​នេះ​ពាក់ព័ន្ធ​នឹង​ការ​ស្វែង​រក​ភស្តុតាង និង​ការ​ធ្វើ​កោសល្យវិច័យ​ផ្សេងៗ ទៅ​លើ​សត្វ​ព្រៃ​មួយ​ក្បាល​នោះ។ រឿង​ហេតុ​ដែល​កើត​ឡើង​គឺ​តាំង​ពី​ឆ្នាំ ១៩៩៨​​ មក​ម្ល៉េះ។

មេធាវី​បាន​កាត់​ក្ដី​ឲ្យ​លោក​បង់​ប្រាក់ ១៦០០​ដុល្លារ ព្រម​ទាំង​មិន​មាន​សិទ្ធ​ចេញ​ពី​ប្រទេស​ឥណ្ឌា​នោះ​ទេ លែង​លែង​តែ​តុលាការ​អនុញ្ញាត។ ការ​កាត់​ក្ដី​បន្ទាប់​នឹង​ធ្វើ​ទៅ​នៅ​ថ្ងៃ​ទី​ ៧​ខែ​ឧសភា។

នេះ​មិន​មែន​ជា​លើក​ទី​១ ទេ​ដែល​លោក​ធ្លាប់​ជួប​បញ្ហា​ស្រដៀង​គ្នា​នេះ ដោយ​លោក​ធ្លាប់​មាន​បញ្ហា​ម្ដង​រួច​ទៅ​ហើយ​កាល​ពី​ឆ្នាំ ២០០៦ ដោយ​ត្រូវ​គេ​ចោទ​រឿង​ប្រមាញ់​សត្វ​ព្រៃ​ប្រភេទ​កម្រ ដោយ​ត្រូវ​គេ​ដាក់​ទោស​ឲ្យ​ជាប់​គុក​រយៈ​ពេល​៥​ឆ្នាំ ប៉ុន្តែ​ត្រូវ​ដោះ​លែង​បន្ទាប់​ពី​ដេក​គុក​រយៈ​ពេល​៣​យប់៕

អាន​អត្ថបទ៖

ប្រភព៖ Variety   ប្រែ​សម្រួល៖ ធារ៉ូ