Justin Bieber សកម្ម​ខ្លាំង​ពេល​ប្រទះ​ឃើញ​លេង​បាល់​ទាត់​នៅ​ Los Angeles

  • 2018-04-08 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​នេះ Justin Bieber ត្រូវ​គេ​ប្រទះ​ឃើញ​​លេង​បាល់​ទាត់​ជាមួយ​មិត្ត​ភក្តិ​នៅ​កីឡាដ្ឋាន Playa Vista រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋ​អាមេរិក។

បើ​ក្រឡេក​មើល​តាម​រូប​ភាព គេ​សង្កេត​ឃើញ​ថា​តារា​វ័យ​២៤​ឆ្នាំ​នេះ រង​របួស​គ្រេច​ក​ជើង​បន្តិច​ ដែល​ធ្វើ​លោក​ត្រូវ​បង្ខំ​ចិត្ត​ផ្អាក​លេង​បាល់​មួយ​រយៈ​សិន​ រហូត​ដល់​ការ​ឈឺ​ចាប់​នោះ​ជា​ស្បើយ។

តែ​មួយ​សន្ទុះ​ក្រោយ​មក តារា​រូប​នេះ​ក៏​លែង​ឈឺ​ចាប់​និង​បន្ត​លេង​ទៀត ព្រម​ទាំង​ឃើញ​សើច​សប្បាយ​ទៀត​ផង។ Justin ពាក់​ស្បែក​ជើង​កីឡា​ម៉ាក Nike និង​អាវ​យឹត​ពណ៌​ស​ជាមួយ​ខោ​ជើង​ខ្លី​និង​បូ​ក្បាល​ពណ៌​ក្រហម។

អីចឹង​មក​មើល​សកម្មភាព​ Justin Bieber លេង​បាល់​ទាត់​បន្តិច​មើល៍៖

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម
អត្ថបទថ្មី