ប្រដាល់​គុន​ខ្មែរ​ទម្ងន់​ធ្ងន់​ ឥលូវ​គ្មាន​ក្លឹបណាស៊ីដាច់​ ឆត្រ​យោង​ ៩១១​

  • 2018-04-11 09:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ​ អ្នក​និយម​ប្រដាល់​គុន​ខ្មែរ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ ចំពោះ​សមត្ថភាព​កីឡាករ​ទម្ងន់​ធ្ងន់​ពីរ​រូប​របស់​ក្លឹប​ឆត្រយោង​ ៩១១​ អ៊ុង​ វិរៈ​ និង​ ព្រំ​ សំណាង​ ឈ្នះ​ផ្ដួន​ៗ​ និង​ភាគ​ច្រើន​ផ្ដួល​ដៃគូ​សន្លប់​ទៀត​ផង។​ ស្រប​ពេល​ក្លឹប​ដទៃ​ស្ទើរ​មិន​​មាន​កីឡាករ​ធ្ងន់​ ហើយ​មាន​វិញ​ក៏​សមត្ថភាព​ប្រកួត​មិន​សូវ​ដូច​កីឡាករ​ពីរ​នាក់​ខាង​លើ​ឡើយ។​

កីឡាករ អ៊ុង វិរៈ(ក្រហម)

នា​ពេល​បច្ចុប្បន្ន​នេះ​ គេ​ឃើញ​មាន​តែ​កីឡាករ​ទម្ងន់​ធ្ងន់​មក​ពី​ក្លឹប​ឆត្រយោង​ ៩១១​ ដែល​បាន​ឱកាស​ឡើង​ប្រកួត​មិត្តភាព​អន្តរជាតិ​ ជា​ពិសេស​ជា​មួយ​ថៃ​ ខណៈ​ការ​ប្រកួត​របស់​ ព្រំ​ សំណាង​ អ៊ុង​ វិរៈ​ គឺ​ល្អ​មើល​ និង​មាន​ការ​គាំទ្រ​ ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​មាន​បាន​ឡើង​ប្រកួត​ជា​ហូរហែ។​

អ៊ុង វិរៈ ប្រកួត​កន្លង​ទៅនៅ PNN

អ៊ុង​ វិរៈ​ បន្ទាប់​ពី​រៀបការ​ហើយ​ហាក់​ឡើង​ទម្ងន់​ខ្លាំង​ជាង​ ៨០គីឡូក្រាម​ រី​ឯ​ ព្រំ​ សំណាង​ ក៏​ឡើង​ជិត​ប្រហាក់ប្រហែល​គ្នា​ផង​ដែរ​ បើ​ទោះ​ជា​ឡើង​ទម្ងន់​យ៉ាង​នេះ​ ប៉ុន្តែ​ពួក​ប្រកួត​នៅ​តែ​រហ័សរហួន​ និង​ផ្លែង​ធ្ងន់​ៗ​ដដែល។​ ស្នៀត​ទាត់​ជើង​ក្រោម​ ស្នៀត​បុក​កែង​ ឬ​កណ្ដាប់​នៅ​តែ​មាន​ប្រសិទ្ធភាព។​

ព្រំ​ សំណាង ឈ្នះ​ថៃ​កាល​នៅ​សង្វៀន​ TV5

គូរ​រំលឹក​ថា​ ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​កីឡាករ​ អ៊ុង​ វិរៈ​ និង​ ព្រំ​ សំណាង​ បាន​ឱកាស​ឡើង​ប្រកួត​ជា​បន្តបន្ទាប់​ មិន​ថា​នៅ​សង្វៀន​ MYTV CNC​ បាយ័ន​ ឬ​ សង្វៀន​ TV5​ ទេ។​ ប្រកួត​ចុង​ក្រោយ​របស់​ វិរៈ​ ផ្ដួល​ថៃ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៤​ នៅ​បាយ័ន​បឹងស្នោ​ ចំណែក​ សំណាង​ ផ្ដួល​ថៃ​ឲ្យ​សន្លប់​នៅ​ទឹក​ទី២​ នា​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម