អេ​ ភូថង​ នៅ​តែ​ល្បី​ក្នុង​ចិត្ត​ សម្ដេច​តេជោ​ ហ៊ុន សែន

  • 2018-04-11 07:07:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​បច្ចុប្បន្ន​វិស័យ​ប្រដាល់​គុន​ខ្មែរ​រីក​សុះសាយ​ស្ទើរ​គ្រប់​សង្វៀន​ និង​សម្បូរ​កីឡាករ​ល្អ​ៗ​ ច្រើន​ក្ដី​ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​អ្នក​ប្រដាល់​រូប​ណា​ដែល​ល្បី​ខ្លាំង​ ហើយ​ចាំ​មិន​ភ្លេច​ក្នុង​ចិត្ត​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នោះ​ឡើយ។​

សម្ដេច តេជោ

ឲ្យ​តែ​មាន​ការ​ជួបជុំ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ជា​មួយ​គ្រួសារ​កីឡា​កន្លង​ទៅ​ សម្ដេច​តែងតែ​ជជែក​លេង​ និង​ភាគ​ច្រើន​និយាយ​បង្ហាញ​ឈ្មោះ​អតីត​ជើង​ខ្លាំង​ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស​កម្ពុជា​ លោក​ អេ​ ភូថង​ នៅ​ក្នុង​កម្មវិធី​ទាំង​នោះ។​ នេះ​ហើយ​បញ្ជាក់​ថា​អតីត​ជើង​ខ្លាំង​រូប​នេះ​ នៅ​តែ​ល្បី​ដដែល​ចំពោះ​សម្ដេច​ ដែល​មិន​ទាន់​មាន​អ្នក​ប្រដាល់​ស្រករ​ក្រោយ​រូប​ណា​ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ខាង​លើ​ លើក​ឡើង​ចំៗ ក្នុង​កម្មវិធី​ធំជា​រើយៗ​ដូច​នេះ​ទេ។​

អេ ភូថង ពេលជួប​ពិសារបាយ​ជា​មួយ​សម្ដេច

រំលឹក​ដែរ​ថា​ លោក​ អេ​ ភូថង​ ជា​អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ល្បី​ឈ្មោះ​ម្នាក់​នៅ​កម្ពុជា​ ដែល​មនុស្ស​ទូទៅ​ស្គាល់​គ្រប់គ្នា​ មិន​ថា​អ្នក​និយម​ប្រដាល់​ អ្នក​សិល្បៈ​ ឬ​ជា​អ្នក​លេង​ប្រដាល់​នៅ​ប្រទេស​ថៃ​នោះ​ទេ​ ពោល​គឺ​ស្គាល់​ច្បាស់​តែ​ម្ដង។​ ដោយ​សារ​សមត្ថភាព​ប្រកួត​កម្រង​ចាញ់​ និង​ការ​ផ្ដួល​ដៃគូ​រាប់​ភ្លេច​របស់​លោក។​ ឥលូវ​ឪពុក​របស់​ យ៉ានុត​ រូប​នេះ​ជា​គ្រូ​ប្រដាល់​ជម្រើស​ជាតិ​គុន​ខ្មែរ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម