ស្ងាត់ៗ Google សម្រេច​បោះបង់​ចោល​ត្រកូល Pixel និង Pixel XL

  • 2018-04-11 14:13:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ក្រុមហ៊ុន​យក្ស Google បាន​ប្រកាស​បញ្ឈប់​ការ​លក់​ស្មាតហ្វូន​ Pixel និង Pixel XL ជា​ផ្លូវការហើយ ពោល​គឺ​អតិថិជន​ពុំ​មាន​ឱកាស​ចុច​ទិញ​តាម​រយៈ​គេហទំព័រ Online របស់​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​ទៀត​ឡើយ។​​

ក្រោយ​បង្ហាញ​ខ្លួន​បាន​ជាង ២ ឆ្នាំ​ Pixel បាន​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​ជា​ច្រើន​ផ្តើម​ចាប់​អារម្មណ៍​លើ​ផលិតផល​ Google កាន់​តែ​ខ្លាំង​ឡើង ប៉ុន្តែ​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ ២០១៨ នេះ ខាង​ក្រុមហ៊ុន​សូម​ប្តូរ​ឲ្យ​គ្រប់​គ្នា​មក​លៃលក​ជាមួយ Pixel 2 និង Pixel 2 XL ជំនួស​វិញ។

យ៉ាងណាមិញ​ប្រិយមិត្ត​ក៏​នៅ​តែ​អាច​រក​ទិញ Pixel សេរ៊ី​ឆ្នាំ ២០១៦ តាម​បណ្តា​ហាង​លក់​រាយ​ ឬ​គេហទំព័រ​ Online ដូច​ជា Best Buy ដែល Pixel XL ថ្លៃ ៥០០ ដុល្លារ និង Pixel លើ Amazon ថ្លៃ ៣៨៥ ដុល្លារ សម្រាប់​ទំហំ 32GB៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា