Pep និង Liverpool ត្រូវ​ចោទ​ប្រកាន់​ពី UEFA ដូច​គ្នា

  • 2018-04-12 04:18:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Manchester City លោកPep Guardiola  ត្រូវ​បាន​ចោទប្រកាន់​ពី​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​ហៅ​កាត់​ថា UEFA ពី​បទ​បញ្ចេញ​កាយវិការ​មិន​សមរម្យ អំឡុង​ពេល​ចាញ់ Liverpool ​ជើង​ទី​២​នៅ Champions League កាល​ពី​ថ្ងៃ​អង្គារ។ ​

ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ UEFA​ក៏​បាន​ចោទ​ប្រកាន់​ខាង​​ Liverpool ដូច​​គ្នា ក្រោយ​គប់​ភ្លើង​ចូល​ទីលាន​នៅ​វគ្គ​ទី​មួយ។ ​អំឡុង​ពេល​ការ​ប្រកួត​​ Guardiola បាន​ដើរ​ចូល​ទីលាន ទៅ​តវ៉ា​ជាមួយ​អាជ្ញាកណ្ដាល​លោក Lahoz បន្ទាប់​ពី​គ្រាប់​បាល់​របស់​ Leroy Sane ត្រូវ​បាន​ចាប់​ជា​បាល់ Offside។ ទង្វើ​​នេះ​ត្រូវ​បាន​អាជ្ញាកណ្ដាល​ដេញ Pep ឲ្យ​ទៅ​អង្គុយ​នៅ​ខាង​លើ។

ករណី​នេះ Pep Guardiola អាច​នឹង​ប្រឈម​មុខ​មិន​អាច​ចូល​ដឹក​នាំ​នៅ Champions League ចំនួន​៣​ប្រកួត។ យ៉ាង​ករណី​របស់​ Liverpool និង​អ្នក​ចាត់​ការ Man City ត្រូវ​​កាត់​នៅ​ថ្ងៃ​ទី ៣១ ខែ ឧសភា ឆ្នាំ ២០១៨៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ