Leica ចេញ​លែន​ទំហំ 16-35mm ជំនាន់​ថ្មី តែ​កុំ​មើល​តម្លៃ​ជាង​កន្លះ​មុឺន​ដុល្លារ

  • 2018-04-15 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Leica បាន​ប្រកាស​ប្រភេទ​លែន Ultra-Wide Angle ជំនាន់​ថ្មី ទំហំ 16-35mm f/3.5-4.5 ASPH ឲ្យ​ឈ្មោះ *Super-Vario-Elmar-SL ។ ថ្លែង​បញ្ជាក់​ពី​ក្រុមហ៊ុន​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា៖ "លែន​ជំនាន់​ក្រោយ​នេះ អាច​ផ្តិត​យក​រូបភាព​គ្រប់​ស្ថានភាព​ទាំង​អស់ មិន​ថា​តែ​ការ​ថត​ប្រភេទ Landscape (ទេសភាព), Architectural (អគារ), កម្មវិធី, អាពាហ៍ពិពាហ៍ និង​ការ​ប្រគំតន្ត្រី​ជា​ដើម"។

ចំណុច​ពិសេស​ផ្សេង​ទៀត​នៅ​ផ្នែក​ខាង​មុខ​កញ្ចក់​លែន​មាន​មុខងារ​ពិសេស AquaDura ដែល​ធន់​នឹង​អាកាសធាតុ​អាក្រក់ ​បន្សំ​នឹង​រង្វង់​កែវ​លែន​ក៏​ពុំ​មាន​ការ​ប្រែប្រួល​នោះ​ដែរ​នៅ​ពេល​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ Zoom ពង្រីក​ឬ​បង្រួម។ តម្លៃ​ប្រភេទ​លែន​ទំហំ 16-35mm សេរ៊ិ​ឆ្នាំ ២០១៨ មួយ​នេះ នឹង​ប្រកាស​លក់​ចាប់​ពី​ថ្ងៃ​ទី ២៣ មេសា ត​ទៅ​ក្នុង​តម្លៃ ៥ ៤៩៥ ដុល្លារ ។​

ខាង​ក្រោម​ជា​រូបភាព​គំរូ​ដែល​ផ្តិត​ដោយ​ឯកអគ្គរដ្ឋទូត​របស់ Leica លោក Mathieu Bitton និង Jason Peterson ជាមួយ​លែន 16-35mm SL:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ petapixel   ប្រែ​សម្រួល៖ កៅ រក្សា