នារីថៃច្រានចោលដំបូន្មាន «ហាមស្លៀកសិចស៊ី» ក្នុងថ្ងៃសង្ក្រាន្ត និងតបវិញយ៉ាងឡូយ

  • 2018-04-13 02:06:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​មន្ត្រី​រដ្ឋាភិបាល​ថៃ បាន​ប្រាប់​ស្ត្រី​ឲ្យ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ ដើម្បី​ជៀសវាង​ការ​បៀតបៀន​នានា នៅ​ក្នុង​ថ្ងៃ​សង្ក្រាន្ត ពួកគេ​បែរ​ជា​បដិសេធ​ដំបូន្មាន​នេះ និង​តប​វិញ​យ៉ាង​ឡូយ​តែម្ដង។

កាល​ពី​ខែ​មុន លោក Sutthipong Chulcharoen អគ្គនាយក​នៃ​នាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​របស់​ប្រទេស​ថៃ បាន​ជំរុញ​ស្ត្រី​ឲ្យ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ ដើម្បី​បង្ការ​បទ​ល្មើស​ផ្លូវ​ភេទ​នានា។

នៅ​ក្នុង​ការ​ឆ្លើយតប ស្រ្តី​ជនជាតិ​ថៃ​បាន​បង្ហោះ​សារ និង​វីដេអូ ជាមួយ​នឹង hashtag #DontTellMeHowToDress (មានន័យថា កុំ​ប្រាប់​ខ្ញុំ​ឲ្យ​ស្លៀកពាក់​បែប​ណា) និង #TellMenToRespect (មានន័យថា ប្រាប់​បុរស​ឲ្យ​គោរព)។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា ពិធី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​​ថៃ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៨​ខាង​មុខ។ ទន្ទឹម​នឹង​ការ​ខិត​ជិត​មក​ដល់​នូវ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ចេញ​នូវ​បម្រាម​ចំនួន ៧ ដើម្បី​រក្សា​សន្តិសុខ និង​សុវត្ថិភាព​អ្នក​ទេសចរ​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ ដែល​មាន​ដូច​ខាង​ក្រោម៖

១. ហាម​ស្លៀក​ពាក់​បញ្ចេញ​សាច់​ខ្លាំង​ពេក (សម្លៀក​បំពាក់​បែប​ប្រពៃណី​ត្រូវ​បាន​លើក​ទឹក​ចិត្ត)

២. ហាម​លក់ ឬ​ផឹក​គ្រឿង​ស្រវឹង​នៅ​តំបន់​ប្រារព្ធ​សង្ក្រាន្ត​ឆ្នាំ​ថ្មី

៣. ហាម​លេង​បាច​ទឹក​ដែល​លាយ​ជាមួយ​ម្សៅ ទឹក​កក ឬ​សាប៊ូ

៤. ហាម​លេង​កាំភ្លើង​បាញ់​ទឹក​ដែល​មាន​កម្លាំង​ខ្លាំង ឬ​អាច​បង្ក​គ្រោះថ្នាក់

៥. ហាម​បើក​រថយន្ត​ប្រភេទ Pickup ដែល​ផ្ទុក​បារ៉ែល​ទឹក​លើ​ដង​ផ្លូវ​សំខាន់ៗ

៦. ហាម​រាំ​សិចស៊ី

៧. ហាម​ធ្វើ​កម្មវិធី​នៅ​ម៉ោង​ដែល​មិន​សមរម្យ៕

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី