មកដឹងពីក្បាច់ល្អឯក និងរយៈពេលធ្វើ ខ្មុក​ហនុមានយក្ស

  • 2018-04-13 06:32:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំហំ និងក្បូរ​ក្បាច់​ដ៏​ល្អ​ឯកលម្អព្រះព្រះ​ភ័ក្រ្ត​ហនុ​មាន​យក្ស គឺការ​រចនា​ដ៏​​អស្ចារ្យ​មួយ​ដែល​មិន​ធ្លាប់​​មាន​ពី​មុន​មក​។ ក្បាច់​ទាំង​នោះ​មាន​ ក្បាច់​គូទ​ខ្យង​ កន្ទុយ​ហង្ស​ ផ្កាចាន់ និង ដក​ចាន់​អង្គរ ជាដើម។ ​

​​​​ខ្មុក​យក្ស​ដ៏​អស្ចារ្យ​នេះ​មាន​កំពស់​ប្រវែង ២,៥ម៉ែត្រ ទទឹងប្រវែង២,៩ម៉ែត្រ និង ព្រះ​ភ័ក្រ្ត​ប្រវែង​២ម៉ែត្រ ។​ បើ​តាម​ ផេក ល្ខោន​ខោល​ខ្មែរ​ បាន​បង្ហាញ​ថា​ ខ្មុក​នេះ​ត្រូវ​បានគ្រូផ្នែកធ្វើខ្មុកដ៏​ចំណាន​ម្នាក់​ក្នុង​ ខេត្ត​ខេត្ត​សៀមរាប​ធ្វើ ដែល​លោកចំណាយ​ពេល​ប្រមាណ​ត្រឹម​តែ​១២​​ថ្ងៃ​ប៉ុណ្ណោះ​ ដើម្បី​ដំឡើង​របាំង​មុខ​ខ្នាត​ធំ​នេះ​​ឡើង​។ នា​ពេល​នេះ​ព្រះ​ភ័ក្រ្ត​ហនុមាន​ខ្នាត​យក្សនេះ​បាន​លើក​តម្កល់​នៅ​ក្នុង​បរិវេណ​ភូមិ​ខ្ញុំ​ដោយ​រួច​រាល់​ ក្នុងព្រឹត្តិការណ៍​អង្គរ​សង្គ្រាន​។

ជំនឿ​ខ្មែរ​ តាមរយៈ​រឿង​រាមកេរ្ដិ៍​ បាន​ឲ្យ​តម្លៃ​ទៅ​លើ​តួអង្គ​ហនុមាន ជា​សភាវៈ​មួយ​ល្អ​ ស្មោះ​ត្រង់ និង​ជា​អ្នក​រក្សា​សុខ​សុវត្ថិភាព​ព្រោះ​ហនុមាន​ជាសេនា​ដ៏​ស្មោះ​សឥតងាករេ ជា​មួយ​នឹង​ព្រះ​រាម​ ហើយ​មាន​ឫទ្ធិ​អំណាច​ក្រៃ។

ដោយឡែកមូល​ហេតុ​សំខាន់​ដែល​សង្រ្កានឆ្នាំនេះជ្រើសរើស​ខ្មុកហនុមាន​ធ្វើ​ជា​របស់​យក្ស​ ជា​វត្ថុ​តំណាង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​ គឺ​ដើម្បី​លើក​ស្ទួយ​ល្ខោន​ខោលជា​សម្បត្តិ​វប្បធម៌​ដ៏​ថ្លៃថ្លា​របស់​ដូន​តា​ខ្មែរ។ ជា​ពិសេស​​ស្រប​នឹង​ប្រធាន​បទ​ដែល​កំណត់​យក​ឆ្នាំ​នេះ «សាទរ​មរតក​ដូនតា»។

បើបានទៅលេងសៀមរាប អង្គរសង្ក្រាន្ដឆ្នាំនេះ ហើយចង់ចំណាយតិចបំផុតលើការធ្វើដំណើរ អ្នកអាចជិះរ៉ឺម៉កកង់បី របស់ Grab (GrabRemorque) ដោយមានតម្លៃធូរជាងតម្លៃរ៉ឺម៉កកង់បីទូទៅ។ ស្រួលមិនស្រួល អ្នកអាចជិះអត់អស់លុយក៏ថាបាន ព្រោះ Grab កំពុងផ្ដល់ប្រូម៉ូសិនបញ្ចុះតម្លៃ ៨០០០ រៀល ដោយបញ្ចូលកូដ SIEMREAP ពេលហៅរ៉ឺម៉កកង់បីរបស់ Grab ជិះ។ កូដ SIEMREAP អាចប្រើបាន ២ ដង​ក្នុងមួយថ្ងៃ មានសុពលភាពចាប់ពីថ្ងៃទី ១ មេសា ដល់ ៣១ ឧសភា ២០១៨សម្រាប់អ្នកមិនទាន់មាន Grab app សូមចុចត្រង់នេះដើម្បីដោនឡូត។

អត្ថបទ៖ ច្រឹក ស្រីអូន

អត្ថបទពេញនិយម