អាមេរិក រួមគ្នានឹងប្រទេស២ទៀត បើកប្រតិបត្តិការវាយប្រហារស៊ីរី ជាផ្លូវការ
- 2018-04-14 03:12:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក រួមគ្នានឹងប្រទេស២ទៀត បើកប្រតិបត្តិការវាយប្រហារស៊ីរី ជាផ្លូវការ
ចន្លោះមិនឃើញ
សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បានបញ្ជូនកម្លាំងវាយប្រហារដែនអាកាសលើប្រទេសស៊ីរី នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨នេះ។ ប្រតិបត្តិការរួមគ្នានេះ ជាការឆ្លើយតបនឹងប្រទេសស៊ីរីចំពោះការវាយប្រហារដោយអាវុធគីមីដាក់ប្រជាជនខ្លួន ហើយបណ្ដាលឲ្យមនុស្សជាច្រើននាក់បានស្លាប់។
លោក ដូណាល់ ត្រាំ បានបញ្ជាក់ពីសេតវិមានអាមេរិកថា រដ្ឋធានី Damascus គឺជាទីតាំងដែលរងការវាយប្រហារនេះ ដើម្បីបញ្ឈប់លោក Bashar al-Assad ប្រធានាធិបតីស៊ីរី ក្នុងការប្រើប្រាស់អាវុធគីមីបន្តទៀត។ បើតាមសាក្សីនៅកន្លែងកើតហេតុឆ្លើយប្រាប់សារព័ត៌មាន Reuters ថា យ៉ាងហោចណាស់ មានលឺសម្លេងផ្ទុះចំនួន៦គ្រាប់នៅរដ្ឋធានី Damascus នៅព្រឹកថ្ងៃសៅរ៍នេះ ដែលបង្កជាផ្សែងពាសពេញទីក្រុង។ ចំណែកឯសាក្សីម្នាក់ទៀត បានរៀបរាប់ថា សង្កាត់ Barzah នៃរដ្ឋធានី Damascus បានរងការប្រហារជាច្រើនគ្រាប់។ Barzah ជាទីតាំងសម្រាប់មន្ទីរពិសោធន៍វិទ្យាសាស្ត្ររបស់ស៊ីរីដ៏សំខាន់មួយ។
បន្ថែមពីនេះ លោក ដូណាល់ ត្រាំ ក៏បានធ្វើការព្រមានចំៗដាក់ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ផងដែរ ដែលបានគាំទ្ររដ្ឋាភិបាល Assad៕
ចុចអាន ៖
បែកធ្លាយ! កូនប្រុសលោក ត្រាំ ចាយលុយរដ្ឋរាប់ម៉ឺនដុល្លារធ្វើរឿងមួយនៅឌូបៃ
ទីបំផុត! កូរ៉េខាងជើង ត្រៀមពិភាក្សាជាមួយអាមេរិកអំពីការលុបបំបាត់នុយក្លេអ៊ែរឆាប់ៗនេះ