អស់បារម្មណ៍ ទោះគ្មានបណ្ណាការក៏រៀបការបានដែរ ព្រោះមានសេវាកម្មពិសេសមួយ
- 2018-04-14 04:56:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់បារម្មណ៍ ទោះគ្មានបណ្ណាការក៏រៀបការបានដែរ ព្រោះមានសេវាកម្មពិសេសមួយ
ចន្លោះមិនឃើញ
ក្រុមហ៊ុនថ្មីមួយក្នុងប្រទេសថៃ បានប្រកាសផ្ដល់សេវាកម្មជួលបណ្ណាការសម្រាប់គូស្នេហ៍ដែលមិនមិនលទ្ធភាពគ្រប់គ្រាន់ក្នុងពិធីមង្គលការរបស់ពួកគេ។
លោក Tawan Supanontakorn និងប្រពន្ធរបស់ខ្លួនដែលជាម្ចាស់ក្រុមហ៊ុនឲ្យដឹងថា ដើមឡើយពួកគេដាក់ជួលឡានសម្រាប់ពិធីមង្គលការ ឬសម្រាប់ការថតប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក ពួកគេក៏ចាប់ផ្ដើមផ្ដល់សេវាកម្មជួលបណ្ណាការរយៈពេលបីខែមុន។ ប្រពន្ធរបស់លោកបន្ថែមថា គំនិតនេះបានមកពីបទពិសោធន៍របស់ពួកគេផ្ទាល់ ដោយមិនមានលទ្ធភាពសម្រាប់បណ្ណាការថ្លៃៗ។
យោងតាមកាសែត Sanook ឲ្យដឹងថា សេវាកម្មរបស់ពួកគេអនុញ្ញាតឲ្យភ្ញៀវជួលលុយរហូតដល់ ១០ លានបាត (៣២០ ០០០ ដុល្លារ) និងដុំមាសរហូតដល់ទម្ងន់ ១០០ បាត (មួយបាតមាសស្មើ ១៥ក្រាម)។ ជាមួយសេវាកម្មនេះ អតិថិជនបង់ប្រាក់ជួលចំនួន ៣៥ ០០០បាត (១ ១០០ដុល្លារ) និងទទួលបានលុយ ៥០០ ០០០បាត (១៦ ០០០ ដុល្លារ) និងឡានទំនើបមួយគ្រឿងសម្រាប់ដាក់តាំងក្នុងមង្គលការរបស់ខ្លួន។ លើសពីនេះទៀត អតិថិជនទាំងអស់ត្រូវចុះកុងត្រាជាមុនសិន ហើយត្រូវទទួលស្គាល់ថាបណ្ណាការនេះគឺគ្រាន់តែសម្រាប់ដាក់តាំងប៉ុណ្ណោះ។
គួរឲ្យដឹងថា លុយទាំងនេះគឺសុទ្ធតែជាលុយពិត ប៉ុន្តែគ្មាននរណាម្នាក់អាចប៉ះពាល់បានក្រៅពីម្ចាស់ក្រុមហ៊ុន និងបុគ្គលិក សូម្បីតែកូនកំលោះ និងកូនក្រមុំក៏ដោយ៕
ចុចអាន ៖
មកមើល ទិដ្ឋភាពប្រជាជនថៃរាប់ម៉ឺននាក់សម្រុកទៅស្រុកកំណើត មិនខុសពីកម្ពុជា
ថៃចេញវិធានការកាន់តែតឹងរ៉ឹង និងឲ្យប្រុងប្រយ័ត្នតំបន់ ២ ខ្លាំងបំផុត
នារីថៃច្រានចោលដំបូន្មាន «ហាមស្លៀកសិចស៊ី» ក្នុងថ្ងៃសង្ក្រាន្ត និងតបវិញយ៉ាងឡូយ