ថៃចេញវិធានការកាន់តែតឹងរ៉ឹង និងឲ្យប្រុងប្រយ័ត្នតំបន់ ២ ខ្លាំងបំផុត
- 2018-04-13 06:31:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃចេញវិធានការកាន់តែតឹងរ៉ឹង និងឲ្យប្រុងប្រយ័ត្នតំបន់ ២ ខ្លាំងបំផុត
ចន្លោះមិនឃើញ
ស្ថិតនៅក្នុងឱកាសប្រារព្ធពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី ប៉ូលិសថៃបានកំណត់យកតំបន់ចំនួន២ សម្រាប់ឃ្លាំមើលយ៉ាងប្រុងប្រយ័ត្ន ព្រោះកន្លែងទាំង២នោះប្រមូលផ្ដុំទៅដោយទេសចរជាច្រើន ហើយល្បីខាងបង្កភាពរញ៉េរញ៉ៃខ្លាំង។ តំបន់ទាំង២នៅក្រុងបាងកកនោះមានដូចជា សង្កាត់ Silmon និងវិថី Khao San។
ដើម្បីរៀបចំសណ្ដាប់ធ្នាប់ឲ្យមានភាពល្អប្រសើរ ប៉ូលិសក្រុងបាងកក បានប្រកាសចេញនូវការអនុវត្តច្បាប់តឹងរ៉ឹងមួយចំនួនដូចជា៖
ការបៀតបៀនកេរខ្មាស ឬផ្លូវភេទ នឹងអាចជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ និងពិន័យជាប្រាក់ដល់ ២០ម៉ឺនបាត (ជិត ២៦លានរៀល)
ការស្លៀកពាក់លេចលើលេចក្រោម នឹងរងពិន័យរហូតដល់ ៥ពាន់បាត (៦៤ម៉ឺនរៀល)
ការប្រើកាំភ្លើងបាញ់ទឹកមានសម្ពាធខ្លាំង នឹងអាចជាប់ពន្ធនាគារដល់ ៦ខែ និងពិន័យជាប្រាក់ដល់ ៥ម៉ឺនបាត (៦,៤លានរៀល)
សូមបញ្ជាក់ថា ជាទូទៅ ម៉ោងដែលប្រជាពលរដ្ឋ ក៏ដូចជាទេសចរចាប់ផ្ដើមលេងកម្សាន្តនៅសង្កាត់ Silmon និងផ្លូវ Khao San គឺចន្លោះពីម៉ោង១០ព្រឹក ដល់ម៉ោង៩យប់ នៅអំឡុងពេលប្រារព្ធសង្ក្រាន្តឆ្នាំថ្មី៕
ចុចអាន៖