មួយ​ឈុត​ស្លៀក​ចូលរួម​កម្មវិធី Coachella របស់​ Rihanna មិន​ត្រូវ​ការ​អាវ​ក្នុង

  • 2018-04-16 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ណា​មិន​ធ្លាប់​ដឹង​ថា Rihanna គឺ​ជា​តារា​ចម្រៀង​មួយ​រូប​ ដែល​មិន​ញញើត​នឹង​ស្លៀក​ឈុត​សម្លៀកបំពាក់​សិច​ស៊ី​ហួស​កម្រិត​នោះ​ទេ។

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ តារា​ចម្រៀង​វ័យ​៣០​ឆ្នាំ​នេះ​ បាន​បង្ហាញ​ថា​ខ្លួន​ពិត​ជា​តារា​នាំ​មុខ​ក្នុង​ការ​ស្លៀក​ពាក់​ឈុត​ខោ​អាវ​ឆ្លុះ​ដល់​ក្នុង​ ដោយ​បាន​បង្ហោះ​រូប​ថត​ប៉ុន្មាន​សន្លឹក​នៅ​ក្នុង​បណ្ដាញ​សង្គម​ Instagram។

ម្ចាស់​បទ "This is What You Came For” រូប​នេះ​បាន​ចូលរួម​កម្មវិធី​ប្រគំតន្ត្រី​ប្រចាំ​ឆ្នាំ​ដ៏​ធំ​មួយ​ដែល​មាន​ឈ្មោះ​ថា Coacella។ Coachella គឺ​ជា​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​ចូលរួម​ដោយ​តារា​ល្បីៗ លំដាប់​ថ្នាក់​ពិភពលោក​និង​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ។

ក្នុង​ខណៈ​នោះ Rihanna បាន​ចូលរួម​ដោយ​បង្ហាញ​ខ្លួន​នៅ​ជូរ​ខាង​មុខ​ នៃ​ការ​ប្រគំ​តន្រ្ដី​របស់​កំពូល​តារា​ចម្រៀង Beyonce។

ក្នុង​ឈុត​សម្លៀក​បំពាក់​នោះ Riri បាន​ពាក់​បន្ថែម​ជាមួយ​គ្រឿង​អលង្ការ​គួរ​ឲ្យ​គយ​គន់ បួង​សក់​ឡើង​ទៅ​លើ​ពិត​ជា​ស្រស់​ស្អាត​ប្លែក។

ទស្សនា​រូប​ខាង​ក្រោម៖

វីដេអូ​បង្ហាញ​ Rihanna នៅ​ជួរ​មុខ​នៃ​ការ​ប្រគំ​តន្ដ្រី​របស់​ Beyonce៖

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ