Facebook អាច​ត្រូវ​ពិន័យ​រាប់​ពាន់​លាន​ដុល្លារ​ ដោយ​សារ​មុខងារ​មួយ​

  • 2018-04-18 01:46:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​បណ្ដាញ​ Facebook អាច​​ត្រូវ​ទទួល​រង​ការ​ពិន័យ​ជា​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ បន្ទាប់​ពី​ចៅក្រម​សហព័ន្ធ​បាន​សម្រេច​​ឲ្យ​ក្រុមហ៊ុន​នេះ​​ប្រឈម​មុខ​នឹង​រឿង​ក្ដី​​មួយ។

រឿង​ក្ដី​មាន​ជាប់​ពាក់​ព័ន្ធ​​នឹង​មុខងារ​ចំណាំ​ផ្ទៃ​មុខ​របស់​ Facebook ដែល​បាន​ល្មើស​នឹង​​ច្បាប់​របស់​រដ្ឋ​ Illinois ដោយ​បាន​រក្សា​ទុក​ទិន្នន័យ Biometric ដោយ​អ្នក​ប្រើ​ប្រាស់​មិន​បាន​ដឹង​ខ្លួន។ មុខងារ​​នោះ​មាន​ឈ្មោះ​ថា​ Tag Suggestion ដែល​វា​អាច​ចំណាំ​​ផ្ទៃ​មុខ​របស់​អ្នក​ប្រើ​ប្រាស់​លើ​រូបថត​មួយ​សន្លឹក​ និង​​​មាន​សមត្ថភាព​ Tag ដោយ​ស្វ័យប្រវត្តិ​ផង​ដែរ។

មុខងារ​ខាង​លើ​បាន​​ដំណើរ​ការ​នៅ​​ខែ​មិថុនា​ ឆ្នាំ​ ២០១១។ ផ្អែក​តាម​ពាក្យ​បណ្ដឹង​ ​ដើម​បណ្ដឹង​បាន​​ចោទ​ប្រកាន់​ថា​ Facebook បាន​រក្សា​ទុក​ទិន្នន័យ​ Biometric (ផ្ទៃ​មុខ) របស់​ពួក​គេ ដោយ​មិន​មាន​ផ្ដល់​ដំណឹង​ឲ្យ​ដឹង​ ដែល​ជា​​ទង្វើ​រំលោភ​សិទ្ធ​បុគ្គល​មួយ។ ច្បាប់​ Biometric Information Privacy Act របស់​រដ្ឋ​ Illinois តម្រូវ​ឲ្យ​មាន​ការ​ព្រមព្រៀង​ច្បាស់​លាស់​ មុន​នឹង​ក្រុមហ៊ុន​ណា​មួយ​​អាច​ប្រមូល​យក​ទិន្នន័យ​ Biometric ដូច​ជា​ស្នាម​ម្រាម​ដៃ​ ឬ ផ្ទៃ​មុខ​ បាន។

ក្រោម​ច្បាប់​នេះ​ Facebook អាច​នឹង​ត្រូវ​រង​ការ​ពិន័យ​ចន្លោះ​ពី​ ១ ០០០ ទៅ ៥ ០០០ ដុល្លារ​ រៀង​រាល់​ពេល​ដែល​​ផ្ទៃ​មុខ​អ្នក​ប្រើ​ប្រាស់​ម្នាក់​ ត្រូវ​បាន​​គេ​យក​ទៅ​ប្រើ​​ដោយ​គ្មាន​ការ​អនុញ្ញាត។

មុខងារ​ Tag Suggestion ដំណើរ​ការ​​​តាម​ ៤ ដំណាក់​កាល ៖ ទី​មួយ​ Software ​ធ្វើ​ការ​ចំណាំ​ផ្ទៃ​មុខ​​​ក្នុង​រូប​ថត​ដែល​បាន​ Upload, ទីពីរ​ ប្រព័ន្ធ​ Facebook បង្កើត​ទម្រង់​នៃ​ផ្ទៃ​មុខ​មួយ​​ ដែល​អាច​តំណាង​ឲ្យ​មុខ​មនុស្ស​ម្នាក់, ទី​បី​ Facebook បង្កើត​នូវ​ Face Template មួយ​សម្រាប់​ឲ្យ​ប្រព័ន្ធ​​​ស្វែង​រក​ទម្រង់​ផ្ទៃ​មុខ​ដែល​ស៊ី​គ្នា និង​ ទី​បួន​ ប្រសិន​បើ​ទម្រង់​ផ្ទៃ​មុខ​ស៊ី​គ្នា​ Facebook នឹង​ Suggest នូវ​ការ​ Tag ភ្លាម។

បន្ថែម​ពី​នេះ​ Facebook ក៏​បាន​បញ្ចេញ​នូវ​មុខងារ​ថ្មី​នៅ​ខែ​ធ្នូ​ ឆ្នាំ​កន្លង​ទៅ​ ដែល​ឲ្យ​ដំណឹង​ដល់​អ្នក​ប្រើ​ប្រាស់​​នៅ​ពេល​មាន​នរណា​ម្នាក់​ Upload រូបភាព​របស់​ពួក​គេ ក្នុង​គោល​បំណង​បង្ការ​នូវ​ការ​ក្លែង​បន្លំ​គណនី​ និង បន្ថែម​សមត្ថភាព​លើ​ការ​ Tag ផង​ដែរ៕​​​​​​​​​​​

ចុចអាន៖

​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង