សមត្ថកិច្ច ​​ទម្លាយ​រឿង​ ពែក​ មី​ ​ជួប​គ្រោះ​ថ្នាក់​ចរារចរណ៍​​ល្ងាច​​មិញ​​​

  • 2014-11-13 18:17:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អធិការ​រង​ស្រុក​ដងទង់​​ ខេត្ត​កំពត​ បាន​រៀបរាប់​​ពី​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ​នាយ​ ពែក ​មី​ ដែល​​បាន​កើត​ឡើង​កាល​​ពី​ល្ងាច​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​។

 

លោក​ សេង វុទ្ធី​ អធិការ​រង​​ស្រុក​ដង​​ទង់​​ខេត្ត​កំពត​ បាន​​​ប្រាប់​ Sabay ថា​ ​ករណី​​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​​​រង្វង់​ម៉ោង​ជាង​៦ ល្ងាច​ ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤ នៅ​​ចំណុច​​ភូមិ​​ល្អាង​ ឃុំ​ល្អាង​ ​ស្រុក​ដង​ទង់​ ខេត្ត​កំពត​។ នៅ​ក្នុង​ឡាន​មាន​​​មនុស្ស​ ៤ នាក់​ ប្រុស​ពីរ​ ស្រី​​ពីរ​ ក្នុង​ចំណោម​នោះ​មាន​​នាយ​ ពែក​ មី​ ​កំពូល​​តារា​កំប្លែង​ប្រចាំ​នៅ​​ស្ថានីយ៍​ទូរទស្សន៍​ CTN។ ប៉ុន្តែ​​​អ្នក​ទាំង​បួន ​មិន​​មាន​​​រង​របួស​នោះ​ទេ​។

 

 

លោក​បាន​បន្ថែម​​ថា​ មូលហេតុ​​បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់​គឺ​មក​ពី​ឡាន​បើក​លឿន​គេច​គោ​ក៏​បណ្តាល​ឲ្យ​ក្រឡាប់​​ខូច​ខាត​ធ្ងន់ធ្ងរ​ តែ​សំណាង​ល្អ​មិន​មាន​​អ្នក​របួស​​​។​

 

បន្ថែម​លើ​នេះ​​លោក ស៊ន ​សុវណ្ណារ៉ា ​អធិការ​​រង​ស្រុក​ដង​ទង់​​ ទទួល​​បន្ទុប​សណ្តាប់​ធ្នាប់ ក៏​​បាន​រៀបរាប់​ថា នាយ​ ពែក​​ មី​ ជិះ​ឡាន​​ Lexus 470 ពណ៌​ស​ ក្នុង​ទិស​ដៅ​​ពី​ខេត្ត​កំពត​​ ឡើង​មក​ភ្នំពេញ​​​​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ​ដល់​ចំណុច​កើត​​ហេតុ​​ ក្នុង​ភូមិ​ល្អាង​​​ក៏​​ជួប​គ្រោះ​ថ្នាក់​តែ​ម្តង​ ព្រោះ​​​បើក​​គេច​គោ​ឆ្លង​ផ្លូវ​។ លោក​​ថា​ ​ក្រោយ​កើត​ហេតុ​ នាយ​ ពែក​ មី​ បាន​​​​ជិះ​​ឡាន​​ឈ្នួល​ឡើង​មក​ភ្នំពេញនៅ​​ម៉ោង​ ៨ ៖ ៣០ នាទី​​យប់។​ ចំណែក​រថយន្ត​ដែល​​ខូច​ខាត​ ​​ត្រូវ​​បាន​ស្ទួច​យក​​មក​​​ភ្នំពេញ​​ ក្នុង​ពេល​​ដំណាល​គ្នា​៕ ​​​​​

ចុច​ត្រង់នេះ​អានអត្ថបទ  ​ពែកមី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​កំពត

 

អត្ថបទ៖មៃ សុខលីម

អត្ថបទថ្មី