ភាពយន្ត​ "xXx” វគ្គ​ថ្មី​កំពុង​តែ​ចាប់​ផ្ដើម​ដំណើរ​ការ​ផលិត​ហើយ

  • 2018-04-18 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ផលិតកម្ម​ផលិត​ភាពយន្ត​ The H Collective និង​ផលិតកម្ម One Race Films របស់​តារា​សម្ដែង Vin Diesel បាន​ទិញ​យក​សិទ្ធ​ផ្ដាច់​មុខ​ពី​ផលិតកម្ម Revolution Studios ចំពោះ​រឿង "xXx” ពេល​នេះ​កំពុង​តែ​មាន​គម្រោង​និង​ចាប់​ផ្ដើម​ថត​វគ្គ​ថ្មី​ដែល​ជា​វគ្គ​ទី​៤ នៅ​ខែ​ធ្នូ​ឆ្នាំ​នេះ​ហើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ Revolution Studios នៅ​តែ​ជា​ម្ចាស់​ភាពយន្ត​ទាំង​បី​វគ្គ​ដែល​បាន​បញ្ចេញ​រួច​មក​ហើយ​ ដោយ​អាច​ទទួល​បាន​ចំណូល​ពី​ការ​ទិញ​ភាពយន្ត​ក៏​ដូច​ជា​ការ​ប្រើ​ប្រាស់​ផ្សេងៗ។

លោក​ D.J. Caruso ដែល​ជា​អ្នក​ដឹក​នាំ​រឿង "xXx: Return of Xander Cage” នឹង​ត្រលប់​មក​វិញ​ ដើម្បី​ដឹក​នាំ​រឿង​ថ្មី "xXx 4” នេះ​ ដោយ​លោក​ Vin Diesel និង​ត្រលប់​មក​សម្ដែង​ជា​តួអង្គ​នេះ​ម្ដង​ទៀត​ ព្រម​ទាំង​ជា​ផលិតករ​ម្នាក់​ប្រចាំ​រឿង​នេះ​ទៀត​ផង។

រឿង​ទាំង​បី​វគ្គ​របស់ "xXx” មាន​ដូច​ជា "xXx” បញ្ចេញ​ឆ្នាំ ២០០២ "xXx: State of the Union” បញ្ចេញ​ឆ្នាំ ២០០៥ និង "xXx: Return of Xander Cage” បញ្ចេញ​ឆ្នាំ ២០១៧ ដែល​រក​ចំណូល​បាន​ជិត​១​ពាន់​លាន​ដុល្លារ​លើ​ Box Office ទូទាំង​ពិភពលោក៕

អាន​អត្ថបទ៖

ប្រភព៖ Variety   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី