មកមើល យន្តហោះធំបំផុតក្នុងលោក ធៀបនឹងយន្តហោះទេសចរខុសគ្នាដូចមេឃដី
- 2018-04-18 07:12:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើល យន្តហោះធំបំផុតក្នុងលោក ធៀបនឹងយន្តហោះទេសចរខុសគ្នាដូចមេឃដី
ចន្លោះមិនឃើញ
Antonov An-255 គឺជាយន្តហោះធំបំផុតក្នុងលោកដែលផលិតឡើងដោយក្រុមហ៊ុន អ៊ុយក្រែន រួមដៃគ្នាជាមួយសហភាពសូវៀតក្នុងអំឡុងឆ្នាំ ១៩៨០។
យន្តហោះដ៏ធំសម្បើមនេះ ត្រូវគេស្គាល់ឈ្មោះថា Mriya ដែលមានន័យជាភាសាអ៊ុយក្រែនថា "សុបិន” ឬ "ជំរុញទឹកចិត្ត”។ បច្ចុប្បន្ន Mriya ជាយន្តហោះវែងបំផុត និងធ្ងន់បំផុតក្នុងពិភពលោក ជាមួយនឹងប្រវែង ៨៤ម៉ែត្រ និងកម្ពស់ ១៨ម៉ែត្រ ដែលស្មើនឹងអគារកម្ពស់ ៥ ជាន់។ លោក Antonov Dmytrov ប្រធានអាកាសយានិក Mriya ឲ្យដឹងថាយន្តហោះនេះដើរដោយម៉ាស៊ីនចំនួន ៦ ជាមួយកង់ ៣២ គ្រាប់ និងប្រវែងស្លាប ៨៨ ម៉ែត្រ។ លើសពីនេះ វាក៏មានទម្ងន់ហោះអតិបរមារហូតដល់ ៦៤០ តោនផងដែរ។
គួរឲ្យដឹងថា Mriya បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Kuala Lumpur ប្រទេស ម៉ាឡេស៊ីជាលើកទី ៣កាលពីថ្ងៃ ១៤ មេសានេះ។ ដោយលើកទីមួយ វាបានចុះកាលពីឆ្នាំ ២០០៧ ដែលនាំមកនូវឧទ្ធម្ភាគចក្រចំនួន ៦ គ្រឿង និងចុះចតលើកទី ២ កាលពីឆ្នាំ ២០១៦ ក្នុងគោលបំណងដើម្បីចាក់សាំង៕
ចុចអាន ៖
អ្នកលើកឥវ៉ាន់នៅព្រលានយន្តហោះ នាំគ្នាឱបថើបវ៉ាលី ក្រោយគេរិះគន់ដូចព្យុះ រឿងធ្វើខូចឥវ៉ាន់ភ្ញៀវ
ភ្ញាក់ផ្អើល! អ្នកសុំទាននៅរដ្ឋម៉ាឡេស៊ី មួយខែរកចំណូលបានខ្ទង់ពាន់ដុល្លារ