បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់​នៅ​មុខ​ផ្ទះ​របស់ Taylor Swift ក្រោយ​ឃើញ​កាន់​កាំបិត

  • 2018-04-18 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​​មក​ពី​រដ្ឋ​ Colorado សហរដ្ឋ​អាមេរិក​មួយ​រូប ត្រូវ​គេ​ប្រទះ​ឃើញ​ពាក់​ម៉ាស​និង​មាន​កាំបិត​នៅ​ក្នុង​ដៃ​ នៅ​ក្នុង​រថយន្ត​របស់​លោក ដែល​ត្រូវ​គេ​ចាប់​បាន​នៅ​ខាង​ក្រៅ​ភូមិគ្រឹះ​នៅ​តំបន់​ Beverly Hills របស់​កំពូល​តារា​ចម្រៀង Taylor Swift។

ប៉ុន្តែ​ក្រោយ​មក​បុរស​ម្នាក់​នេះ​ក៏​ត្រូវ​បាន​ ដោះ​លែង​ទៅ​វិញ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ ខណៈ​ពេល​ដែល​ក្រុម​ប៉ូលិស​កំពុង​តែ​ធ្វើ​ការ​ស៊ើបអង្កេត។

បុរស​ម្នាក់​នោះ​មាន​ឈ្មោះ​ថា​ Julius Sandrock វ័យ ៣៨​ឆ្នាំ​ ត្រូវ​បាន​ប៉ូលិស​ចាប់​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​សង្ស័យ​ថា​តាម​ដាន Taylor ដល់​ផ្ទះ ប៉ុន្តែ​ខណៈ​ពេល​នោះ តារា​រូប​នេះ​មិន​បាន​ស្នាក់​នៅ​ផ្ទះ​ទេ។

បុរស​ដដែល​នោះ​ត្រូវ​បាន​គេ​ដោះ​លែង​កាល​ពី​ថ្ងៃ​សៅរ៍​ ប៉ុន្តែ​ត្រូវ​បាន​ប៉ូលិស​ដាក់​បម្រាម​មិន​ឲ្យ​កាន់​កាំភ្លើង។ បើ​យោង​ទៅ​តាម​ឯកសារ​ លោក Sandrock បាន​ពាក់​ម៉ាស​និង​ស្រោម​ដៃ​ជ័រ​ ខណៈ​ពេល​ប៉ូលិស​ចាប់​ខ្លួន​បាន​ព្រោះ​តែ​ចង់​ជួប​ Taylor Swift។

​​បើ​យោង​ទៅ​តាម​ឯកសារ​ពាក់ព័ន្ធ​ បុរស​រូប​នេះ​មាន​អាការៈ​មិន​ប្រក្រតី​ជា​ច្រើន​ដូច​ជា មិន​គ្រប់​ទឹក និង​ជំងឺ​បាក់​ទឹក​ចិត្ត​ជា​ដើម​ ជា​ហេតុ​បង្ក​ឲ្យ​លោក​ធ្វើ​រឿង​រ៉ាវ​មិន​ល្អ៕

អាន​អត្ថបទ៖

ប្រភព៖ pagesix   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម