ជន​គំរាម​សម្លាប់​គ្រួសារ Taylor ត្រូវ​ជាប់ទោស​ ដោយមានការ​ឃ្លាំមើល​ពីប៉ូលិស​រយៈពេល​ ១០​ឆ្នាំ

  • 2018-04-03 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​វិប​សាយ E!News បាន​បញ្ជាក់​ថា បុរស​ដែល​បាន​សង្ស័យ​ពី​ការ​គំរាម​សម្លាប់​តារា​ចម្រៀង Taylor Swift និង​ក្រុម​គ្រួសារ​របស់​នាង​នោះ​ ត្រូវ​បាន​កាត់​ទោស​រយៈពេល ១០​ឆ្នាំ​ក្នុង​ការ​តាម​ដាន​របស់​ប៉ូលិស។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ បុរស​ម្នាក់​ឈ្មោះ Frank Andrew Hoover ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​បំពាន​ច្បាប់​​ ដែល​ហាម​លោក​មិន​ឲ្យ​តាម​តារា​ចម្រៀង Taylor Swift ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​នាង​។ បើ​តាម​ឯកសារ​របស់​តុលាការ​បាន​បញ្ជាក់​ដែរ​ថា លោក Hoover បាន​ផ្ញើ​អ៊ីមែល​ជា​ច្រើន​បន្តបន្ទាប់​គ្នា​ទៅ​កាន់​ឪពុក​របស់​តារា​ស្រី​រូប​នេះ រាប់​គិត​តាំង​ពី​​ខែ​សីហា​រហូត​ដល់​​ថ្ងៃ​ទី ២៧ ខែ​តុលា។

ហើយ​ក្នុង​ខែ​មករា ឆ្នាំ​២០១៨ លោក Hoover បាន​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​ ក្រោយ​ក្រុម​ព្រះរាជអាជ្ញា​បាន​ឆែក​រកឃើញ​អ៊ីមែល​​​​ ដែល​លោក​បាន​សរសេរគំរាម​សម្លាប់ Taylor Swift និង​ក្រុម​គ្រួសារ​របស់​នាង។

ជាង​នេះ​ទៅ​ទៀត បើ​តាម​វិប​សាយ TMZ បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​តាម​ដាន​​រយៈពេល​១០​ឆ្នាំ​នេះ តំបន់​ដែល​លោក Hoover រស់​នៅ​ នឹង​ត្រូវ​តាម​ដាន​ជា​ពិសេស​ដោយ​ប្រព័ន្ធ GPS យ៉ាង​ហោច​ណាស់​ក្នុង​រយៈ​ពេល ១​ឆ្នាំ​ដំបូង​នៃ​ការ​ស៊ើប​បន្ត​នេះ​​។

តាម​វិប​សាយ​ដដែល​បាន​បន្ត​ថា៖ "Hoover នឹង​ត្រូវ​ធ្វើ​ការ​ពិនិត្យ​ផ្នែក​សតិ​អារម្មណ៍, ពិនិត្យ​សារជាតិ​ញៀន រួម​ទាំង​ត្រូវ​សិក្សា​វគ្គ​ផ្ដាច់​គ្រឿង​ញៀន​ថែម​ទៀត​"។

ចំណែក​ឯ​តារា​ចម្រៀង Taylor Swift វិញ នាង​ក៏​មិន​ដែល​និយាយ​អ្វី​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ៕ ​​​

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ចុចអាន៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី