Taylor Swift ត្រៀម​​​ជះ​លុយ​ជាង​ ៤២លាន​ដុល្លារ​ ដើម្បី​ទិញ​ផ្ទះ​នៅ​ជិត​មិត្ត​ប្រុស

  • 2018-04-06 02:57:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​តារា​ចម្រៀង Taylor Swift ដែល​រស់​នៅ​​ក្នុង​ទីក្រុង​ញ៉ូយ៉ក ឬទីក្រុង Los Angeles ប្រាកដ​ជា​មាន​ការ​ខក​ចិត្ត​ ព្រោះ​ថា​តារា​ចម្រៀង​រូប​នេះ គ្រោង​នឹង​រើ​ទីលំនៅ​ទៅ​កាន់​ប្រទេស​អង់គ្លេស​ដើម្បី​បាន​នៅ​ក្បែរ​មិត្ត​ប្រុស​របស់​នាង។

ម្ចាស់​បទ "Shake It Off” រូប​នេះ​បាន​ឲ្យ​ដឹង​ថា នាង​បាន​ទាក់ទង​ទៅ​ក្រុម​ការងារ​ដើម្បី​ស្វែង​រក​ផ្ទះ​​ក្នុង​ក្ដី​ស្រមៃ​របស់​នាង​ ដើម្បី​បាន​រស់​នៅ​ក្បែរ​មិត្ត​ប្រុស​សំណព្វ​ដែល​ជា​តារា​សម្ដែង​ដែល​មាន​វ័យ​ ២៨​នោះ។ បើ​តាម​វិប​សាយ The Sun បាន​ឲ្យ​ដឹង​ថា តារា​ស្រីរូបនេះ​ក៏​សុខ​ចិត្ត​ចំណាយ​ប្រាក់​ជាង ៤២ លាន​ដុល្លារ​​សម្រាប់​ផ្ទះ​ថ្មី​នោះ​ផង​ដែរ។

បើ​តាម​ប្រភព​មួយ​បាន​​និយាយ​ថា៖ "Taylor ស្រឡាញ់​ប្រទេស​អង់គ្លេស និង​របៀប​ដែល​នាង​អាច​រស់​នៅ​សាមញ្ញ​ធម្មតា​ដោយ​គ្មាន​ការ​រំខាន។ នាង​បាន​ត្រៀម​ប្រាក់​ជាង​ ៤២ លាន​ដុល្លារ ដើម្បី​ស្វែង​រក​ផ្ទះ​មួយ​ក្នុង​ក្ដី​ស្រមៃ​ដែល​នាង​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​នឹង​អាច​រួមរស់​ជាមួយ Joe បាន​ ប្រសិន​បើ​ទំនាក់ទំនង​របស់​ពួក​គេ​នៅ​តែ​បន្ត​រីក​លូតលាស់​ទៅ​មុខ"។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា តារា​ស្រី​រូប​នេះ​ក៏មាន​បំណង​ចង់​​ស្វែង​រក​ផ្ទះ​ណា​ដែល​មាន​ចង្ក្រានបាយ​ធំ ព្រោះ​​នាង​​ចង់​ចម្អិន​អាហារ​ដោយ​ខ្លួន​ឯង និង​គ្រប់គ្រង​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ដ៏​ល្អ​មួយ​រូប៕ ​​

ចុចអាន៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី