ភាពយន្តថៃ ៦រឿង និយាយពីរឿងគួរឲ្យខ្លាចពាក់ព័ន្ធនឹងកម្ពុជា
- 2014-11-13 18:32:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តថៃ ៦រឿង និយាយពីរឿងគួរឲ្យខ្លាចពាក់ព័ន្ធនឹងកម្ពុជា
ចន្លោះមិនឃើញ
ក្នុងចំណោមភាពយន្តថៃជាច្រើនរឿង ភាពយន្តមួយចំនួនបានបញ្ចូលសាច់រឿងខ្លះៗពាក់ព័ន្ធនឹងប្រទេសកម្ពុជា ជាពិសេសភាពយន្តបែបរន្ធត់ និងអប្បិយជំនឿ។ ថ្ងៃនេះ Sabay សូមបង្ហាញខ្សែភាពយន្តថៃចំនួន ៦រឿង ដែលមាននិយាយពាក់ព័ន្ធនឹងកម្ពុជា។
១. ព្រាយខ្លា (២០១៤)
២. โดนของ: มนต์ดำ ไสยศาสตร์ คุณไสย (Black magic, Superstition &Occult) (២០១១)
ភាពយន្តបង្ហាញពីមន្តអាគម និងអប្បិយជំនឿខ្មែរមួយចំនួន ដែលត្រូវបានអនុវត្តលាយឡំនឹងជំនឿនៅប្រទេសថៃ ដូចជាការធ្វើស្នេហ៍ កូនក្រក ខ្មោចចូល និងការបណ្ដេញខ្មោចជាដើម។ ភាពយន្តនេះសម្ដែងដោយ Chayanan Atproo, Supoj Chancharoen និង Parichart Keawkumpol។
៣. Rahtree Revenge (២០០៩)
ភាពយន្តនេះនិយាយពីការសងសឹករបស់ខ្មោចស្រីម្នាក់ឈ្មោះ Buppah Rahtree ដែលត្រូវបានគេសម្លាប់ក្នុងអគារ Apartment មួយ។ ក្រោយមកម្ចាស់ផ្ទះក៏បានជួលគ្រូចាប់ខ្មោចម្នាក់ពីប្រទេសកម្ពុជា ដើម្បីកម្ចាត់នាង។ ភាពយន្តនេះសម្ដែងដោយ Laila Boonyasak, Mario Maurer, Chantana Kittiyapan និងតារាសម្ដែងជាច្រើនទៀត។
៤. Ghost Game (២០០៦)
“Ghost Game” បរិយាយពីបេក្ខជនចំនួន ១១នាក់ដែលបានចុះឈ្មោះលេងល្បែងគួរឲ្យខ្លាចក្នុងកម្មវិធីទូរទស្សន៍មួយ។ ក្នុងការប្រកួតនេះពួកគេត្រូវប្រឈមមុខនឹងវិញ្ញាណដ៏គួរឲ្យខ្លាចបំផុត នៅក្នុងសារមន្ទីរសិល្បៈមួយនៅប្រទេសកម្ពុជា ដែលជាកន្លែងធ្វើទារុណកម្ម និងសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងសម័យខ្មែរក្រហម។ សារមន្ទីរមួយនេះមិនមាននរណាម្នាក់ហ៊ានឈានជើងចូលនោះឡើយ ហើយបេក្ខជនដែលឈ្នះក្នុងការប្រកួតនេះនឹងទទួលបានប្រាក់រង្វាន់ ១៣ម៉ឺនដុល្លារ។
៥. Unhuman (២០០៤)
ភាពយន្តនេះរៀបរាប់ពីការស៊ើបអង្កេតអំពីហេតុការណ៍គួរឲ្យខ្លាចជាច្រើនដែលកើតឡើងបន្ទាប់ពីការស្លាប់ដ៏អាថ៌កំបាំងរបស់មនុស្សពីរនាក់នៅខេត្តសុរិន្ទ។ ម្នាក់ក្នុងចំណោមអ្នកស្លាប់នោះ ធ្លាប់ជាធ្វើការឲ្យអ្នកវិទ្យាសាស្ត្រផ្នែកពិសោធន៍សរីរាង្គមនុស្សម្នាក់ ដែលគេសង្ស័យថាមានពាក់ព័ន្ធជាមួយគ្រូធ្មប់នៅប្រទេសកម្ពុជា។
៦. Demonic Beauty (២០០២)
“Demonic Beauty” ជាភាពយន្តបែបរឿងព្រេងនិទាន រៀបរាប់ពីព្រះនាងពីប្រទេសកម្ពុជា ព្រះនាមតារាវត្ដី ដែលត្រូវបានបង្ខំឲ្យរៀបការជាមួយស្ដេចថៃដ៏កាចសាហាវម្នាក់។ ក្រោយមកដោយសារតែលួចមានស្នេហាជាមួយទាហានម្នាក់ ព្រះនាងក៏ត្រូវគេចាប់ប្រហារជីវិតដោយដុតទាំងរស់។ ដោយសារវេទមន្តរបស់គ្រូខ្មែរម្នាក់មុនពេលប្រហារជីវិត ព្រលឹងរបស់ព្រះនាងមិនបានរលត់ទៅឡើយ ហើយក៏ក្លាយជាអាប ៕
អានអត្ថបទ៖ ភាពយន្តបរទេសល្បី៤រឿងមកថតនៅខ្មែររកចំណូលបានប៉ុន្មាន?
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ seeingmole