ភាពយន្តបរទេសល្បី៤រឿងមកថតនៅខ្មែររកចំណូលបានប៉ុន្មាន?
- 2014-10-17 18:22:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តបរទេសល្បី៤រឿងមកថតនៅខ្មែររកចំណូលបានប៉ុន្មាន?
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតភាពយន្តជាច្រើនបានមកថតកុននៅក្នុងស្រុកខ្មែរ។ ភាពយន្តខ្លះបានបង្ហាញដើមទុន និងប្រាក់ចូលបានពីការចាក់បញ្ចាំង ប៉ុន្តែភាពយន្តខ្លះទៀតមិនបានបង្ហាញទេ។ ខាងក្រោមនេះជាភាពយន្តបរទេសបួនថតនៅស្រុកខ្មែរ ដែលបានបង្ហាញពីប្រាក់ចំណូលខ្លះៗ ដែលខ្លួនរកបានពីការចាក់បញ្ចាំងក្នុងប្រទេសខ្លួន និងនៅប្រទេសនានា។ តែទោះបីយ៉ាងណា ក្រៅពីប្រាក់ចំណូលដែលបានបង្ហាញនេះ ភាពយន្តទាំងនេះអាចរកបានប្រាក់ចំណូលផ្សេងទៀត ដូចជាការបន្តចាក់បញ្ចាំក្នុងសប្ដាហ៍ក្រោយៗមកទៀត និងការជួលរឿងទៅចាក់បញ្ចាំងផ្សេងៗជាដើម៖
១) រឿង "Lara Croft: Tomb Raider"៖
-ភាពយន្តហូលីវូដ អាមេរិក -ចាក់បញ្ចាំងឆ្នាំ2011 -សម្ដែងដោយតារាល្បីៗដូចជា Angelina Jolie, Jon Voight, Noah Taylor, Daniel Craig និងតារាជាច្រើនទៀត -រកចំណូលបាន $274 703 340 ដោយ47,7% រកបានក្នុងស្រុក និង 52,3% បានពីការបញ្ចាំងនៅក្រៅប្រទេស។ ភាពយន្តនេះអាចរកប្រាក់ចំណូលបានជាច្រើនទៀត។ -ដើមទុននៃការផលិត៖ អស់ប្រហែល $115 000000។
២) រឿង "Holy Lola"៖
-ភាពយន្តបារាំង -ចាក់បញ្ចាំងឆ្នាំ2004 -សម្ដែងដោយ Jacques Gamblin, Isabelle Carré, Bruno Putzulu និងតារាជាច្រើនទៀត
-រកចំណូលបាន $838 715 (បញ្ចាំត្រឹមចុងសប្ដាហ៍)
-ដើមទុននៃការផលិតមិនបានបង្ហាញ
៣) រឿង “Two Brothers”៖
-ភាពយន្តរបស់បារាំង និងអង់គ្លេស
-ចាក់បញ្ចាំងឆ្នាំ2004
-សម្ដែងដោយតារាភាពយន្ត Guy Pearce, Freddie Highmore, Stéphanie Lagarde និងតារាជាច្រើនទៀត
-រកចំណូលបាន $126 154 910 (នៅអាមេរិក) និង $4 786 021 ផ្សេងទៀតពីការចាក់បញ្ចាំងនៅអង់គ្លេស និងអ៊ីតាលី។ ភាពយន្តនេះអាចរកប្រាក់ចំណូលបានជាច្រើនទៀត។
-ដើមទុននៃការផលិត $76 392 541។
៤) រឿង “Wish You Were Here"៖
-ភាពយន្តអូស្ត្រាលី
-ចាក់បញ្ចាំងឆ្នាំ2012
-សម្ដែងដោយតារា Felicity Price, Joel Edgerton, Teresa Palmer និងតារាជាច្រើនទៀត
-រកចំណូលបាន $4 780 475។ ភាពយន្តនេះអាចរកប្រាក់ចំណូលបានជាច្រើនទៀត ក្រៅពីចំណូលនេះ
-ដើមទុននៃការផលិត $2 192 812
-“ព្រាយខ្លា” ពីប្រទេសកម្ពុជាបង្កចលាចលផ្អើលអ្នកស្រុកថៃ
ប្រភព៖ IMDB, boxofficemojo