បារាំងផ្ដល់ជំនួយស៊ីរី ៦០ លានដុល្លារ ក្រោយចូលដៃជាមួយអាមេរិក

  • 2018-04-18 09:18:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ ១៤ មេសា​កន្លង​ទៅ បារាំង​បាន​រួម​ដៃ​ជាមួយ​អាមេរិក និង​អង់គ្លេស​វាយ​ប្រហារ​តាម​ដែន​អាកាស​មក​លើ​ស៊ីរី ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ប្រើប្រាស់​អាវុធ​គីមី។

(ការវាយប្រហារមកលើទីក្រុង Damascus ប្រទេសស៊ីរី)

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បន្ទាប់​ពី​ការ​វាយ​ប្រហារ​នេះ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ចេញ​មុខ​ថ្លែង​កាល​ពី​ថ្ងៃ ចន្ទ​ថា ប្រទេស​របស់​ខ្លួន​នឹង​ផ្ដល់​ជំនួយ​ជាង ៦០​លាន​ដុល្លារ​ដល់​ជំនួយ​សប្បុរសធម៌​បន្ទាន់​សម្រាប់​ប្រទេស​ស៊ីរី។ ប្រធានាធិបតី​រូប​នេះ​និយាយ​ថា **"ល្ងាច​នេះ​ខ្ញុំ​បាន​ប្រមូល​ផ្ដុំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​ស៊ីរី។ ឥឡូវ​នេះ​ប្រទេស​បារាំង​កំពុង​រៀប​ចំ​កម្មវិធី​ជំនួយ​បន្ទាន់​សម្រាប់​ពួក​គេ។”** ជាមួយ​គ្នា​ដែរ មូល​និធិ​ទាំង​នេះ​នឹង​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ៗ និង​ភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ ដែល​កំពុង​មាន​វត្ត​មាន​ក្នុង​ប្រទេស​ស៊ីរី។

(លោក Emmanuel Macron ប្រធានាធិបតី បារាំង)

គួរ​ឲ្យ​ដឹង​ថា ប្រជាជន​ស៊ីរី​ប្រមាណ ១៣​លាន​នាក់​រួម​ទាំង​កុមារ ៦​លាន​នាក់​កំពុង​ត្រូវ​ការ​ជំនួយ​មនុស្សធម៌​ក្រោយ​រង​គ្រោះ​ដោយ​សារ​សង្គ្រាម​រ៉ាំរ៉ៃ​ និង​ការ​វាយ​ប្រហារ​របស់​អាមេរិក៕

ចុចអាន ៖

ប្រភព៖ Indiatimes   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី